ក្រុម Ozil បានរួមគ្នាជាមួយក្រុមតារាសម្តែងជនជាតិអាមេរិក ទិញភាគហ៊ុននៅក្នុងក្លឹបម៉ិកស៊ិក
Mesut Ozil បានចាប់ដៃគូជាមួយតារាសម្តែងជនជាតិអាមេរិកឈ្មោះ Eva Longoria និងតារាម៉ូដែល Kate Upton ដើម្បីវិនិយោគនៅក្នុងក្លឹបបាល់ទាត់ម៉ិកស៊ិក Necaxa ។ អ្នកទាំង ២ គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលត្រូវបានគេរាយការណ៍ថាជិតនឹងទទួលបានភាគហ៊ុនពាក់កណ្តាលរបស់ក្លឹប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លឹប Necaxa បាននិយាយថានេះគ្រាន់តែវិនិយោគនៅក្នុងក្លឹបប៉ុន្តែវានឹងមិនមានការផ្លាស់ប្តូរកម្មសិទ្ធិឡើយ។
សូមបញ្ជាក់ថា ក្លឹប Necaxa បានទទួលស្គាល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្រុមវិនិយោគមួយ ដែលឈានដល់កិច្ចព្រមព្រៀងជាផ្លូវការហើយ ទោះបីជាមិនទាន់ត្រូវបានផ្តល់សច្ចាប័នពីម្ចាស់ក្លឹបនិងសហព័ន្ធបាល់ទាត់ម៉ិកស៊ិកក៏ដោយ។ ក្នុងសេចក្តីថ្លែងការមួយបាន សរសេរថា“ យើងមានគម្រោងធ្វើជាដៃគូជាមួយក្រុមដែលមានបទពិសោធច្រើនឆ្នាំក្នុងវិស័យបាល់ទាត់ហើយរីករាយសហការជាមួយក្លិបកំពូលៗនៅលើឆាកអន្តរជាតិ” ។
ក្លឹបបាល់ទាត់ Necaxa ដែលមានមូលដ្ឋាននៅទីក្រុង Aguascalientes ភាគកណ្តាលប្រទេសម៉ិកស៊ិក បានឈ្នះជើងឯកលីក3ដងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ហើយពួកគេបានឈ្នះពានរង្វាន់ CONCACAF Champions League ក្នុងឆ្នាំ ១៩៩៩ ដែលបានអនុញ្ញាតឱ្យពួកគេចូលប្រកួតបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ FIFA Club ដែលរៀបចំឡើងនៅប្រទេសប្រេស៊ីលផងដែរ៕