Haaland វ៉ា Messi ក្នុងនាមជាកីឡាករគោលដៅទី១របស់ Man City
បើយោងតាមសារព័ត៌មាន “ Mirror “ បានចុះផ្សាយអោយដឹងថា Man City គឺជាអ្នកនាំមុខគេសម្រាប់ការចុះហត្ថលេខានាំយក Lionel Messi មកកាន់ទឹកដី City of Manchester Stadium ប៉ុន្តែហាក់ដូចជាមិនមានភាពល្អប្រសើរសោះក្នុងការចុះហត្ថាលេខាយកតារារបស់ Barcelona ខណៈដែលការប្រកួតប្រជែងដណ្តើមយក Erling Haaland កំពុងឡើងកម្តៅខ្លាំង។
គួររំលឹកថា ពីមុនកីឡាករ Lionel Messi គឺជាគោលដៅទី១របស់ Man City ប៉ុន្តែឥឡូវនេះគឺ Haaland ឯណោះវិញទេ ដែលជាគោលដៅដំបូងវិញរបស់ក្លឹប។ Mirror Sport បានបញ្ជាក់បន្ថែមទៀតថា៖ Man City ចង់បានខ្សែប្រយុទ្ធ Borussia Dortmund ជាអ្នកជំនួសដោយផ្ទាល់សម្រាប់ Sergio Aguero ទោះបីជាលោក Pep Guardiola អះអាងថាក្រុមតោខៀវនឹងមិនហ៊ានចំណាយលុយទិញយកខ្សែប្រយុទ្ធរូបនេះ។
ទោះបីជា Man City ចង់បាន Haaland ជាង Messi ក៏ពិតមែន ជាមួយគ្នានោះ លោក Guardiola បានព្រមានថាតម្លៃ ១៣០លានផោនរបស់ Dortmund គឺហួសហេតុពេកហើយ ចំណែកឯការទាមទារប្រាក់ប្រចាំសប្តាហ៍ក្នុងមួយសប្តាហ៍ ៦០ម៉ឺនផោន ក៏វាមិនអាចទៅរួចដែរ។ ដោយឡែកសម្រាប់ជម្រើសរបស់ក្លិបមួយទៀតនោះគឺ Jadon Sancho ពីព្រោះក្លិបបានបញ្ជូលទីភ្នាក់ងាររបស់ខ្លួនអោយទៅចរចារជាមួយ Dortmund ក្នុងការកំណត់ថ្លៃរបស់ Sancho ទោះបីជាដឹងថា Manchester United Chelsea និង Barcelona កំពុងចង់បានយ៉ាងណាក្តី៕