មួយគ្រាប់ពី Pogba បញ្ជូន Man UTD ទៅវគ្គ៨ក្រុម Europa League
គ្រាប់បាល់របស់ Paul Pogba ក្នុងនាទី៤៨សមល្មមគ្រប់គ្រាន់នឹងបញ្ជូន Manchester United ទៅកាន់វគ្គ៨ក្រុម UEFA Europa League តាមរយៈជ័យជម្នះ០ទល់នឹង១លើ AC Milan។
សរុបទាំង២ជើង ក្រុមបិសាចក្រហមឈ្នះ១ទល់នឹង២ ក្រោយស្មើគ្នា១ទល់នឹង១នៅ Old Trafford។
នេះក៏ជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Man UTD ក្រោយសះស្បើយពីរបួសភ្លៅដែលកើតឡើងតាំងពីថ្ងៃទី០៦ ខែកុម្ភៈ។
Zlatan Ibrahimovic មានឱកាសមួយចំនួនដែរក្រោយប្ដូរចូលពីកៅអីបម្រុង តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Dean Henderson។
Manchester United នឹងចូលរួមជាមួយ Arsenal ដែលជាក្រុមអង់គ្លេសមួយទៀតទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕