Bayern បន្តស៊ី Lazio ខណៈ Chelsea ទម្លាក់ ATM ឡើងវគ្គ៨ក្រុម UCL
Chelsea បានយកឈ្នះ Atletico Madrid ដោយលទ្ធផល២ទល់នឹង០ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។
Hakim Ziyech និង Emerson Palmieri ជាអ្នករកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមតោខៀវ។ ដូច្នេះពួកគេឡើងទៅកាន់វគ្គ៨ក្រុមលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ ដោយសរុបទាំង២ជើងឈ្នះ៣ទល់នឹង០។
គេចាំបានថា រដូវកាលមុន Atletico Madrid បានទម្លាក់ Liverpool ក្នុងវគ្គដូចគ្នានេះ តែរដូវកាលថ្មី ពួកគេមិនអាចតដៃជាមួយ Chelsea បានឡើយ។
ចាប់តាំងពីចូលកាន់តំណែងជាអ្នកចាត់ការក្រុមតោខៀវមក លោក Thomas Tuchel មិនទាន់ចាញ់ទេក្នុងចំណោម១៣ប្រកួត។ ពួកគេបានចូលរួមជាមួយក្រុមអង់គ្លេស២ទៀត គឺ Liverpool និង Manchester City ទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ក្នុងថ្ងៃជាមួយគ្នានេះ Bayern Munich បានបន្តឈ្នះ Lazio ២ទល់នឹង១ថែមទៀតដែលសរុបលទ្ធផលទាំង២ជើង គឺ៦ទល់២។
Robert Lewandowski ទាត់១១ម៉ែត្រឲ្យក្រុមអាល្លឺម៉ង់នាំមុខនាទី៣៣។ ចូលដល់វគ្គទី២ Eric Maxim Choupo-Moting ដែលប្ដូរចូលជំនួសបានទាត់ចូលមួយគ្រាប់ទៀតនាទី៧៣។ ដល់នាទី៨២ Lazio យកបានមួយគ្រាប់ដោយ Marco Parolo៕