ការប្រកួត២គូនៃពានរង្វាន់លីគកំពូលកម្ពុជាត្រូវលើកពេល ដោយសារកូវីដ១៩
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិហៅកាន់ថា CNCC បានប្រកាសលើកការប្រកួត (សប្តាហ៍ទី២) នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ សម្រាប់ការប្រកួតចំនួន២គូ ដើម្បីការពារបញ្ហាកូវីដ១៩ ។
គូដែលត្រូវប្រកួតសប្ដាហ៍ទី២ នៅថ្ងៃទី ១៣ និង ១៤ សប្តាហ៍នេះ រួមមាន វ៊សាខា ប៉ះ នគរបាលជាតិ និង ណាហ្គាវើលដ៍ ជួប កងយោធពលខេមរភូមិន្ទ ត្រូវលើកទៅប្រកួតនៅសប្តាហ៍បន្ទាប់ ពោលនៅថ្ងៃទី ២០ ខែ មិនា វិញ ។
ការលើកពេលសម្រាប់ការប្រកួត២គូនេះ ដោយសារតែមានសមាជិកក្រុមបាល់ទាត់ វិសាខា មានការពាក់ព័ន្ធទៅនឹងអ្នកកើតកូវីដ១៩ ខណ:សប្ដាហ៍ទី១ វិសាខា បានប្រកួតស្មើ ០ ទល់ ០ ជាមួយ ក្រុម កងយោធពលខេមរភូមិន្ទ ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតគូផ្សេងៗ ក្នុងសប្តាហ៍ទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី ១៣ និង ១៤ នៅប្រកួតធម្មតា ៕