Son លាន់មាត់សរសើរ Bale ភ្លាមក្រោយឈ្នះក្រុមអូទ្រីសយប់មិញ
Son Heung-min និង Gareth Bale គឺជាកម្លាំង២រូបដ៏សំខាន់ក្នុងជ័យជម្នះ១ទល់នឹង៤របស់ Tottenham លើ Wolfsberger AC ជើងទីមួយ វគ្គ១៦ក្រុម UEFA Europa League នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ។
ក្រោយជ័យជម្នះជើងទីមួយនេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូងនិយាយពីមិត្តរួមក្រុមជនជាតិវេលស៍បែបនេះ “៖ខ្ញុំពិតជារីករាយដែលបានលេងជាមួយ Bale និងបានឃើញគេចូលលេង ទាត់បញ្ចូលទី និង assists។ គាត់ពិតជាធ្វើបានល្អណាស់។”
ក្នុងនាទី១៣ Bale ប៉ះបាល់ចូលក្នុង ហើយ Son តែតបញ្ចូលទីយ៉ាងល្អ។ ១៥នាទីបន្ទាប់ Bale ខ្លួនឯង ក្រោយទទួលបាល់ពីការបញ្ជូនដោយ Matt Doherty ក៏ទាត់បញ្ចូលទីមួយជើងឆ្វេងយ៉ាងល្អ។ នេះគឺជាគ្រាប់បាល់ទី៥ហើយសម្រាប់ Bale ពីការប្រកួត១៧លើកនៅ Tottenham រដូវកាលនេះ។
ក្រោយចប់ការប្រកួត Bale ថ្លែងថា ក្រុមរបស់គេដើរចូលទីលានជាមួយការចង់ឈ្នះ និងរកគ្រាប់បាល់បញ្ចូលទីកាន់តែច្រើនតាមដែលអាចធ្វើបាន។ ជ័យជម្នះនេះនឹងបង្កើនទំនុកចិត្តក្រុមឡើងវិញ បន្ទាប់ពីធ្វើមិនបានល្អនាពេលកន្លងមក។
ក្នុងដំណើរវិលត្រលប់មកកាន់ Tottenham ជាថ្មី Bale មិនសូវលេចធ្លោដូចមុនឡើយ ដោយគេលេងបានត្រឹម៨៦៥នាទីពីគ្រប់កម្មវិធី ឬស្មើនឹង៥១នាទីក្នុងមួយប្រកួត៕