Aston Villa ស៊ី Newcastle កាន់តែធ្វើឲ្យ Chelsea និង Arsenal រអិលចុះក្រោម
Aston Villa បានយកឈ្នះ Newcastle United ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
Ollie Watsins បានតែតបញ្ចូលទីនាំមុខនាទី១៣ និងជាគ្រាប់ដំបូងក្រោយលេង៩ប្រកួត រកគ្រាប់បាល់មិនបានសោះ។ ចំណែកគ្រាប់ទី២កើតឡើងដោយ Betrand Traore នាទី៤២។
ក្នុងវគ្គទីមួយ Newcastle United ហាក់គ្រប់គ្រងទីលានបានច្រើន តែមិនអាចសម្រេចទី ដោយសារតែពេលវាយកាត់ ឬបញ្ចប់ទី មិនបានល្អឡើយ។ ជាក់ស្ដែង Andy Carroll ធ្វើឲ្យខកឱកាសដល់ទៅ២លើក។
ជ័យជម្នះរបស់ Aston Villa មានន័យថា ក្រុមនេះបានឡើងទៅលេខ៨ មាន២៩ពិន្ទុស្មើ Chelsea តែក្រុមតោខៀវបានរអិលទៅលេខ៩។ ចំំណែក Arsenal បានជ្រុះទៅលេខ១១ ពីក្រោម Aston Villa ២ពិន្ទុវិញ។
សម្រាប់ Newcastle United បានធ្លាក់ទៅលេខ១៦មាន១៩ពិន្ទុ៕