សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសដំណើរការប្រកួតបាល់ទាត់វិញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឱ្យដំណើរការប្រកួតបាល់ទាត់ឡើងវិញ រួមមាន ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី, ការប្រកួតជម្រើសជើងឯកជាតិលីគ២ និងជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៨ឆ្នាំ នារដូវកាល២០២០ និងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ តាមកាលបរិច្ឆទខាងក្រោម ៖
១.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
២.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
៣.ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
៤.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១