Messi រកបាន៦០០គ្រាប់ហើយសម្រាប់ Barcelona
គ្រាប់បាល់ជ័យជម្នះ១ទល់នឹង០លើ Levante គឺជាគ្រាប់បាល់ទី៦០០ហើយរបស់ Lionel Messi សម្រាប់ FC Barcelona។
ក្នុងការប្រកួត La Liga សប្ដាហ៍ទី១៣ នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានចុចមួយជើងឆ្វេងផុតដៃអ្នកចាំទីក្រុមភ្ញៀវចូលទីនៅនាទី៧៦។
Levante មានឱកាសដែរ តែអ្នកចាំទី Marc Andre ter Stegen ជួយសង្គ្រោះបាន។
Lionel Messi បានទាត់បញ្ចូលទីគ្រាប់ដំបូងសម្រាប់ FC Barcelona កាលខែឧសភា ឆ្នាំ២០០៥ ពេលលេងទល់ Albacete ក្នុងការប្រកួត La Liga។
ជ័យជម្នះលើកទី៥នៅ La Liga រដូវកាលនេះបានរុញ Barcelona ទៅកាន់ចំណាត់ថ្នាក់លេខ៨ មាន១៧ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Atletico Madrid ៩ពិន្ទុ៕