Tiffy Army នាំចូលអ្នកចាំទី គង់ រ៉ាហ្វាត់
ក្លិបបាល់ទាត់ Tiffy Army បានប្រកាសជាផ្លូវការក្នុងការនាំយកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ ដែលបានចាកចេញ ពីក្លិបគិរីវង់សុខសែនជ័យ កាលពីរដូវកាលមុន ។
វត្តមានរបស់អតីតអ្នកចាំទីជម្រើសជាតិ U-16 អាចមកជំនួសកន្លែងរបស់ អ៊ុំ សេរីរ័ត្ន ដែលមិនទាន់ជាពីរបួសជង្គង់ ខណ: រដូវកាលមុនអ្នកចាំទីដៃទី២ ពេជ្រ តារា ជាអ្នករ៉ាប់រង ជំនួស សេរីរ័ត្ន ។
អ្នកចាំទី គង់ រ៉ាហ្វាត់ ចាប់ផ្តើមហ្វឹកហាត់ជាមួយក្លិប ភ្នំពេញក្រោន នាឆ្នាំ ២០១៣ ដល់ ២០១៤ រួចបន្តទៅចូលរួមជាមួយសាលាបាល់ទាត់បាទី ។ ឆ្នាំ២០១៧ បានផ្លាស់មកក្លិប អគ្គិសនីកម្ពុជា បាន១រដូវកាល ក៏បន្តទៅចូលរួមជាមួយក្លិប សូលទីឡូអង្គរ រហូតដល់រដូវកាល ២០២០ បានផ្ទេរទៅ គិរីវង់សុខសែនជ័យ ៕