Salah អាចលេងឲ្យ Liverpool ពេលប៉ះ Atlanta
ខ្សែប្រយុទ្ធ Mohamed Salah បានវិលត្រលប់មកហ្វឹកហាត់ជាមួយសមាជិកឯទៀតនៅ Liverpool ហើយសម្រាប់ការប្រកួតបាល់ទាត់ UEFA Champions League នាថ្ងៃពុធ ទី២៥ ខែវិច្ឆិកា។
កីឡាករវ័យ២៨ឆ្នាំបានខកខានការប្រកួត Premier League ឈ្នះ Leicester City ៣ទល់នឹង០ កាលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ក្រោយតេស្ដឃើញវិជ្ជមានកូវីដ១៩អំឡុងលេងឲ្យជម្រើសជាតិអេហ្ស៊ីព។
យ៉ាងណា ក្រោយតេស្ដម្ដងទៀតក៏ឃើញថា បែរជាអវិជ្ជមានវិញ ហើយគេក៏បានចូលរួមការហ្វឹកហាត់នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា។
មកទល់ពេលនេះ Liverpool នៅរក្សាបានកំណត់ត្រា១០០ភាគរយ ក្នុងការប្រកួត UEFA Champions League រដូវកាល២០២០/២០២១ ហើយពួកគេនឹងកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើឈ្នះ Atlanta៕