៨គូនៅ UCL យប់មិញមានគ្រាប់ចូលគ្នាសរុប៣៥គ្រាប់
ការប្រកួតបាល់ទាត់ UEFA Champions League បានបញ្ចប់៨គូដំបូងនៅសប្ដាហ៍ទី៣ ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ពីពូល A ដល់ពូល D។
អ្វីគួរកត់សម្គាល់នោះ មានការបំប៉ោងសំណាញ់ទីគ្នាទៅវិញទៅមកសរុបដល់ទៅ៣៥គ្រាប់ឯណោះ។ ជាក់ស្ដែង ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បំបាក់ម្ចាស់ផ្ទះអូទ្រីស Red Bull Salzburg ២ទល់នឹង៦។ Borussia Monchengladbach ផ្ដួលម្ចាស់ផ្ទះជើងឯកអ៊ុយក្រែន Shakhtar Donetsk ០ទល់នឹង៦ ខណៈ Alassane Plea ធ្វើបាន៣គ្រាប់ម្នាក់ឯង ។ ម្ចាស់ផ្ទះ Atlanta ចាញ់ Liverpool ០ទល់នឹង៥ ដែលក្នុងនោះ Diogo Jota ធ្វើបានហ៊ែតទ្រីក។
ឆ្លងកាត់ការប្រកួត៣លើកគិតត្រឹមយប់មិញ គឺ Bayern Munich, Liverpool និង Manchester City សុទ្ធតែបន្តកំណត់ត្រា១០០ភាគរយ ពោលឈ្នះទាំង៣ប្រកួត ឈរនៅកំពូលតារាងរៀងៗខ្លួន។
ចំណែការប្រកួតនៅរាត្រីនេះនឹងបន្តពីពូល E ដល់ពូល H៕