Barcelona និង Real Madrid បរាជ័យក្នុងថ្ងៃតែមួយនៅ La Liga
ការទាត់បាល់១១ម៉ែត្រនៅនាទី៥៦ពី Jaime Mata គឺជាគ្រាប់បាល់តែមួយគ្រាប់របស់ Getafe ដែលឈានទៅរកជ័យជម្នះដោយលទ្ធផល១ទល់នឹង០ និងជាបរាជ័យលើកដំបូងនៅ La Liga រដូវកាលនេះសម្រាប់ FC Barcelona។
គ្រាប់បាល់នេះកើតឡើងក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ដែល Frankie de Jong បានប្រព្រឹត្តកំហុសលើ Djene Dakonam។
Lionel Messi និង Antoine Griezmann មានឱកាសដែរនៅវគ្គទីមួយ តែមិនអាចសម្រេចទី។
Juan Hernandez របស់ Getafe ក៏ទាត់ប៉ះបង្គោលនៅ៥នាទីចុងក្រោយ។
ជាមួយគ្នានេះ ក្រុមការពារជើងឯក Real Madrid បានរងបរាជ័យគួរភ្ញាក់ផ្អើលក្នុងដីខ្លួនឯងដោយលទ្ធផល០ទល់នឹង១ ក្រោមថ្វីជើងក្រុមទើបឡើងថ្មី Cadiz។
Barcelona និង Real Madrid នឹងប៉ះគ្នានៅ Camp Nou ថ្ងៃសៅរ៍ សប្ដាហ៍ក្រោយ។ នេះជាលើកដំបូងហើយសម្រាប់ក្រុមទាំងពីរដែលចាញ់ក្នុងថ្ងៃតែមួយមុនជំនួប El Clasico តាំងពីខែមេសា ឆ្នាំ២០០៣។
យ៉ាងណា Real Madrid នៅតែបន្តក្រសោបកំពូលតារាង ដោយមាន១០ពិន្ទុស្មើ Getafe, Cadiz និង Granada។
ចំណែកក្រុមលោក Ronal Koeman គឺ FC Barcelona ដែលត្រូវប៉ះក្រុមមកពីហុងគ្រី Gerencvaros បើកឆាក UEFA Champions League នៅថ្ងៃអង្គារ ខាងមុខ មាន៩ពិន្ទុពីការប្រកួត៤លើក៕