ឡុង សុវណ្ណឌឿន ប្រាប់ទ្រព្យសម្បត្តិបាត់បង់ដោយសារចោរលួចគាស់ផ្ទះ
កាលយប់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ នេះផ្ទះរបស់អ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន ត្រូវបានចោរលួចគាស់ទ្វារចូលលួចយកទ្រព្យសម្បត្តិមានតម្លៃមួយចំនួនអស់ជាច្រើន ដែលមានទីតាំងនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។
កីឡាករ និងជាគ្រូបង្ហាត់ក្លិបប្រដាល់មជ្ឈមណ្ឌលអ្នកប្រយុទ្ធ រូបនេះបានបញ្ជាក់ប្រាប់ MSR SPORT ថា ប្រហែលម៉ោង១យប់ ចោរបានដោះកញ្ចក់ទ្វារមុខផ្ទះ រួចលួកដៃកាត់សោរដែលចាក់ខាងក្នុងចូលដាក់ថ្នាំក្នុងបន្ទាប់របស់ខ្លួន ដើម្បី ប្រមូលយកអស់ទ្រព្យសម្បត្តិមួយចំនួនដូចជា ទូរស័ព្ឌ៣គ្រឿង និងលុយមួយចំនួនដែលលក់បានពីហាងផ្ទះគុនខ្មែរ រួមទាំងលុយដែលទុកបង់ថ្លៃផ្ទះគេផងដែរ ។ កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បន្ថែមថា កំពុងតែជួបការលំបាកផងដែរ បែរមកជួបរឿងបែបនេះទៀត មិនដឹងត្រូវដោះស្រាយយ៉ាងណាទេ ថ្លៃជួលផ្ទះបើកហាង ហើយលក់មិនសូវដាច់ដោយសារកំពុងលិច និងការឡើងសង្វៀនក៏មិនសូវមាន ។
ឡុង សុវណ្ណឌឿន បានប្រឡូកក្នុងវិស័យគុនខ្មែរជាង១០ឆ្នាំមកហើយ បច្ចុប្បន្ននៅតែឡើងប្រកួត និងកំពុងបណ្តុះសិស្សគុនខ្មែរនៅក្លិបប្រដាល់មជ្ឈមណ្ឌលអ្នកប្រយុទ្ធ ផ្ទាល់ខ្លួនផងដែរ ។ ក្រៅពីអាជីពជាអ្នកប្រដាល់ ម្ចាស់ខ្សែក្រវាត់គោជល់ រូបនេះក៏ជាពិធីករកីឡានៅ CBS និងជាម្ចាស់ហាង ផ្ទះគុនខ្មែរ ទៀតផង ៕