គ្រូម៉ាឡេស៊ីសប្បាយចិត្តពេល AFF Suzuki Cup ត្រូវបានលើកពេល
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី លោក Tan Cheng Hoe យល់ឃើញថា ជារឿងល្អដែលព្រឹត្តិការណ៍ AFF Suzuki Cup 2020 ត្រូវបានពន្យារពេល ព្រោះលោកមានពេលគ្រប់មានពេលគ្រប់គ្រាន់ដើម្បីផ្តោតលើការប្រកួតជម្រុះ FIFA World Cup 2022។
លោក Tan បានប្រាប់សារព័ត៌មានថា“ ខ្ញុំគិតថា វាជាការសម្រេចចិត្តវិជ្ជមាន ពីព្រោះរោគរាតត្បាតកូវីដ១៩នៅក្នុងតំបន់កំពុងមានភាពស្មុគស្មាញ។ ក្រុមជម្រើសជាតិម៉ាឡេស៊ីអាចផ្តោតអារម្មណ៍របស់ពួកគេទៅលើការប្រកួតនៅសល់ ៣ ប្រកួតទៀតនៃវគ្គជម្រុះ FIFA World Cup 2020 នៅដំណាច់ឆ្នាំនេះ។ ប្រសិនបើ AFF Cup នៅតែត្រូវបានរៀបចំដូចការគ្រោងទុក ខ្ញុំខ្លាចតែកីឡាករប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងនេះ។ វាជារឿងអាក្រក់ហើយគ្មាននរណាម្នាក់ចង់បានវាទេ។”
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអាសន្ននៃសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នៅរសៀលថ្ងៃទី ៣០ ខែកក្កដា សំណើសូមពន្យារពេលពានរង្វាន់ AFF Cup ២០២០ ដល់ខែមេសាឆ្នាំ ២០២១ ត្រូវបានយល់ព្រមបញ្ជូនទៅក្រុមប្រឹក្សា AFF ។ ភ្លាមៗបន្ទាប់ពីនោះ អ្នករៀបចំកម្មវិធីបានប្រកាសថា ការប្រកួតត្រូវបានពន្យារពេលដល់ឆ្នាំ ២០២១ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ទេ។
យោងតាមកាលវិភាគ ម៉ាឡេស៊ីធ្វើជាភ្ញៀវនៅផ្ទះអារ៉ាប់រួមនៅថ្ងៃទី០៨ ខែតុលា មុនធ្វើម្ចាស់ផ្ទះទទួលក្រុមវៀតណាម០៥ ថ្ងៃបន្ទាប់។ ប្រកួតចុងក្រោយគឺជាមួយថៃនៅថ្ងៃទី ១៧ ខែវិច្ឆិកា។
ក្នុងពូល G វៀតណាមកំពុងនាំមុខដោយមាន ១១ ពិន្ទុ។ ម៉ាឡេស៊ីនៅលំដាប់ទីពីរមាន៩ពិន្ទុ៕