អ្នកចាត់ការទូទៅ Lucien Favre បន្តកុងត្រាថ្មីជាមួយ Dortmund
(BC-99)
លោក Lucien Favre នឹងនៅបន្តនៅ Borussia Dortmund នារដូវកាលក្រោយហើយប្រធានផ្នែកកីឡាលោក Michael Zorc សង្ឃឹមថានឹងបញ្ចុះបញ្ចូលអោយ Giovanni Reyna ចុះកិច្ចសន្យាថ្មី។
ការខកខានរបស់ Dortmund ក្នុងការដណ្តើមពានរង្វាន់ចំនួន២ពីក្រុម Bayern Munich មិនបានធ្វើអោយមានការប៉ះពាល់ដល់អនាគតរបស់លោក Lucien Favre ជាមួយក្រុមឈុតពណ៌លឿងនេះឡើយ។
លោក Zorc បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា “ យើងនឹងនៅរួមគ្នាដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់នានានៅរដូវកាលក្រោយជាបន្តទៀត” ។
ទាក់ទងទៅនិងកិឡាករវ័យ១៧ឆ្នា Giovanni Reyna វិញលោក Zorc បានបង្ហើបផងដែរថាក្លឹបកំពុងតែធ្វើការពិភាក្សារជាមួយកីឡាករវ័យក្មេងរបស់អាមេរិចរូបនេះអោយយល់ព្រមនៅជាមួយ Dortmund ជាបន្តទៀតដោយលោកបាននិយាយបន្ថែមថា “Lucien និងខ្ញុំពិតជាយល់ស្របជាមួយ Gio ។ យើងជឿជាក់ថាគេនឹងមានអនាគតល្អនិងភ្លឺស្វាងនៅទីនេះ” ។
គួរបញ្ជាក់ថា Dortmund ត្រូវបានគេរំពឹងថានឹងបន្ថែមកីឡាករខ្សែការពារ Thomas Meunier របស់ Paris Saint-Germain ទៅក្នុងបញ្ជីក្រុមរបស់ពួកគេសម្រាប់រដូវកាលក្រោយដោយការផ្ទេរឥតគិតថ្លៃ។