Ryan Giggs និយាយថាខ្លួនរៀនសូត្រពី Louis Van Gaal បានច្រើនជាង Sir Alex Ferguson
Ryan Giggs វីរបុរសបិសាចក្រហម Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានរៀនសូត្រអំពីការដឹកនាំក្រុមពីអតីតគ្រូបង្វឹក Louis Van Gaal បានច្រើនជាង Sir Alex Ferguson។
អតីតម្ចាស់អាវលេខ១១នៅក្រុមបិសាចក្រហមបានបកស្រាយថា៖ ការពិតណាស់ខ្ញុំបានរៀនសូត្រច្រើនពី Louis Van Gaal ក្នុងការដឹកនាំក្រុម ដោយនេះគឺជាគន្លឹះដែលធ្វើឱ្យខ្ញុំក្លាយទៅជាគ្រូបង្វឹកមួយរូប។ រយៈពេល២ឆ្នាំជាមួយ Louis គាត់បានណែនាំខ្ញុំក្នុងនាមជាអ្នកដឹកនាំក្រុម ខណៈកាលនៅជាមួយ Sir Alex Ferguson វិញគឺខ្ញុំបានរៀនសូត្រក្នុមនាមជាកីឡាករតែប៉ុណ្ណោះ។ ដូចនេះហើយទើបខ្ញុំគិតថាខ្ញុំរៀនសូត្រLouis Van Gaal បានច្រើនជាង Sir Alex Ferguson។
គួរឱ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិវែលខាងលើរូបនេះបានចំណាយអាជីពរបស់ខ្លួនចំនួន២៣ឆ្នាំជាមួយ Manchester United ក្រោមការដឹកនាំតែម្នាក់គត់របស់ Sir Alex Ferguson ដោយឈ្នះពានរង្វាន់ Premier League ចំនួន១៣សម័យ, FA Cup ៤សម័យ, ELF Cup ៣សម័យ និង UEFA Champions League ២សម័យផងដែរ មុនពេលសម្រេចព្យួរស្បែកជើងបាល់ទាត់ក្នុងឆ្នាំ២០១៤។