Man UTD ត្រៀមបំបែកកំណត់ត្រាពិភពលោករួមជាមួយអាវលេខ៧ ដើម្បីអន្ទងយក Jadon Sancho
Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងត្រៀមបំបែកកុងធនាគាររបស់ខ្លួនដើម្បីបង្កើតកំណត់ត្រាពិភពលោកសារជាថ្មីម្តងទៀតក្នុងនាំយកខ្សែបម្រើ Jadon Sancho មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ។
ក្រៅពីកំណត់ត្រាឯតទគ្គកម្មក្នុងពិភពបាល់ទាត់ ប្រភពខាងលើបានបន្ថែមទៀតថា ក្រុមរហស្សនាមបិសាចក្រហមក៏ត្រៀមអាវលេខ៧បន្ថែមទៀតផងដែរសម្រាប់អន្ទងយកកីឡាករសញ្ជាតិអង់គ្លេសខាងលើក្នុងការផ្លាស់ចេញពី Borussia Dortmund ផងដែរ។
ដោយឡែកសារព័ត៌មាន Bild របស់អាល្លឺម៉ង់បានចុះផ្សាយថា Borussia Dortmund បានកំណត់តម្លៃអតីតយុវជន Manchester City ខាងលើមិនក្រោម១០០លានផោនឡើយសម្រាប់ការចង់បានរបស់ Manchester United។