ខ្សែប្រយុទ្ធ Timo Werner ថាសុខចិត្តទៅលេងនៅក្រៅប្រទេសជាងផ្លាស់ទៅ Bayern Munich
ខ្សែប្រយុទ្ធ Timo Werner របស់ RB Leipzig បាននិយាយថា ខ្លួនសុខចិត្តផ្លាស់ទៅលេងនៅក្រៅប្រទេសជាងការផ្លាស់ទៅលេងឱ្យក្រុមគូប្រជែង Bayern Munich។
សមាជិកក្រុមឥន្រ្ទីដែកអាល្លឺម៉ង់បាននិយាយថា៖ “Bayern គឺក្លឹបដ៏អស្ចារ្យ ប៉ុន្តែខ្ញុំមិននិយាយច្រើនអ្វីអំពីពួកគេឡើយ ព្រោះខ្ញុំបានសម្រេចចិត្តថានឹងផ្លាស់ទៅលេងនៅក្រៅប្រទេសដើម្បីទទួលបានការប្រកួតប្រជែងថ្មីជាងបន្តលេងនៅក្របខ័ណ្ឌ Bundesliga ដដែល។”
គួរឱ្យដឹងថា អតីតយុវជន VfB Stuttgart នៅសល់កុងត្រាជាមួយ Leipzig រហូតដល់ឆ្នាំ២០២៣ ខណៈកីឡាករវ័យ២៤ឆ្នាំដែលស៊ុតបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន៣៦លើកក្នុងរដូវកាលនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ Liverpool និង Bayern Munich ផងដែរ។