ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បង្ហោះរូបគម្រោងសាងសង់កន្លែងអង្គុយ នឹងដំបូលទីលានសាលាបាល់ទាត់ជាតិបាទី
នៅមុននេះបន្តិចឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះនៅរូបភាពគំរូដែលគ្រោងសាងសង់ទីលានបាល់ទាត់ជាតិបាទី អោយមានកៅអីសម្រាប់អ្នកទស្សនាអង្គុយ នឹងដំបូល ដែលមើលទៅស្អាតមែនទែន។
ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបានផ្តូចផ្តើមឡើងដោយឯកឧត្តម សៅ សុខា ផ្ទាល់ដើម្បីបណ្តុះថ្នាលយុវជនជម្រើសជាតិកម្ពុជា ខណៈដែលបង្តើតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ដោយតម្រូវតែកីឡាករមានអាយុក្រោម ១៨ឆ្នាំ នឹងរៀនក្រោមថ្នាក់ទី១២ ប៉ុណ្ណោះ(ប្រលងបាក់ឌុបរួចមិនអាចនៅបានទេ) ហើយកីឡាករទាំងអស់ត្រូវបានជ្រើសរើសមកពីតាមគ្រប់បណ្តាខេត្តដែលបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព។
គួរបញ្ជាក់ផងដែរថា កាលពីដំបូងឡើយក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំនេះ លេងនៅលីគលំដាប់ទី២ ប៉ុណ្ណោះដោយគ្រាន់តែយកបទពិសោធន៍ ស្របពេលដែលឆ្នាំ២០១៩ មិនមានលីគទី២ ក៏សហព័ន្ធសម្រេចឲ្យមកលេងនៅលីគកំពូលតែម្តង៕