Philippe Coutniho កាន់កាប់កំណត់ត្រាកីឡាករលក់ចេញថ្លៃជាងគេនៅ Premier League
បច្ចុប្បន្នការទិញដូរកីឡាករក្នុងតំបន់អឺរ៉ុបមានតម្លៃកើនឡើងជារៀងរាល់ឆ្នាំរហូតដល់ទៅរាប់រយលានផោនឯណោះ។ ក្រោមការវិនិយោគពីបណ្តាពួកសេដ្ឋីជាច្រើនជុំវិញពិភពលោក បានធ្វើអោយសន្ទុះក្នុងការចាយលុយទៅលើហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ក្នុងក្រុមនីមួយៗមានការរីកចម្រើនខ្លាំង ដូចជាការកែលម្អកីឡដ្ឋាន ពង្រឹងស្ថានភាពហិរញ្ញវត្ថុក្នុងក្រុម ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការទិញដូរកីឡាករតែម្តង។
គិតចាប់ពីឆ្នាំ ២០១៨ មកមិនទាន់មានកីឡាករណានៅក្នុងក្របខ័ណ្ឌ Premier League លក់ចេញទៅក្របខ័ណ្ឌផ្សេងមានតម្លៃថ្លៃជា Philippe Coutinho ដែល Liverpool លក់ទៅអោយ FC Barcelona នោះទេ។
ថ្ងៃនេះ MSRSPORT និងរាយនាមកីឡាករនៅ Premier League ដែលលក់ចេញបានថ្លៃកប់ពពកទៅកាន់ក្រុមផ្សេងទៀតអោយប្រិយមិត្តបានដឹងទាំងអស់គ្នា ពួគេទាំងនោះមានដូចជា៖
- Harry Maquire ( Leicester City to Manchester United: £80m, 2019)
- Cristiano Ronaldo ( Manchester United to Real Madrid: £80m, 2009)
- Gareth Bale ( Tottenham Hotspur to Real Madrid: £86m, 2013)
- Eden Hazard ( Chelsea to Real Madrid: £86m, 2019)
- Philippe Coutinho ( Liverpool to Barcelona: £106m, 2018)