អ្នកគាំទ្ររបស់ Man Utd កំពុងមានចម្ងល់ពេលឃើញបុរសអាថ៌កំបាំងមួយរូបធ្វើដំណើរមកកាន់កន្លែងហ្វឹកហាត់ Carrington Ground
(BC-99)
អ្នកគាំទ្រក្រុម Manchester United បានជ្រួលច្របល់និងបញ្ចេញចំណាប់អារម្មណ៍រៀងៗខ្លួនបន្ទាប់ពីមានអ្នកសារព័ត៌មានថតបានបុរសអាថ៌កំបាំងម្នាក់កំពុងតែជិះឡានទៅកាន់កន្លែងហ្វឹកហាត់តបស់ក្រុមខ្លួន។
ប្រិយ៍មិត្តរបស់ក្រុមមួយនេះមានការជឿជាក់ថាលោក Ole Gunnar Solskjaer បានឈានដល់ការចុះហត្ថលេខាដំបូងរបស់ខ្លួនក្នុងការទិញយកកីឡាករក្នុងរដូវកាលដោះដូរនាខែមករានេះ។ រូបភាពដែលគេប្រមាញ់បាននេះបានបង្ហាញពីបុរសម្នាក់លើកដៃបាំងមុខរបស់ខ្លួនក្នុងឡានម៉ាក Mercedes តម្រង់ចូលទៅទីកន្លែងហ្វឹកហាត់ Carrington ។
អ្នកគាំទ្រខ្លះបានសន្និដ្ឋានថាបុរសម្នាក់នោះគឺជាខ្សែបម្រើប្រយុទ្ធ Wolves-Ruben Neves ដោយសារតែគេសន្និដ្ឋានទៅលើម៉ូដសក់និងពុកចង្ការរបស់បុរសម្នាក់នោះ។ វាអាចជាការស្មានដោយពួកគេបានឮនូវព័ត៌មានដែលបានផ្សាយថាលោក Solskjaer បានចាប់អារម្មណ៍នាំយកកីឡាករពីររូបពី Wolves គឺ Neves និង Raul Jimenez ។
បន្ទាប់ពីមានប្រិយ៍មិត្តបិសាចក្រហមបានចុះផ្សាយលើបណ្តាញសង្គម Twitter ថា ” Ruben Neves បានមកដល់ហើយ!” ស្រាប់តែគេមានមតិឆ្លើយតបនិងចោទសួរវិញថា ” ក្រុមចចក Wolves បានបង្ហោះរូបថតមួយសន្លឹករបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះដែលកំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់ដែរ។ ម្នាក់នេះមិនមែនជា Neves ទេ”។
តែក៏មានប្រិយ៍មិត្តជាច្រើនដែរដែលបានសន្និដ្ឋានថា បុរសដែលលើកដៃបាំងមុខគេចពីការប្រមាញ់រូបនេះគឺជាកីឡាករព័រទុយហ្កាល់របស់ក្លិប Sporting Lisbon Bruno Fernandes ។ ហេតុអ្វី? គឺភិនភាគស្រដៀងស្ទើតតែ៦០ភាគរយ និងស្របទៅតាមគណនី Twitter របស់អតីតខ្សែការពារ Rio Ferdinand ដែលបានសរសេរថា Brunoooooooooo និងមានគណនីផ្សេងទៀតដែលហ៊ានចេញមកបញ្ជាក់ពីការទាក់ទងយកកីឡាកររូបនេះព្រមទាំងបានបង្ហើបពីចំនួនទឹកប្រាក់ដែល Man Utd បានចំណាយទិញកីឡាករនេះថែមទៀតផង។
សង្ឃឹមថាប្រិយ៍មិត្ត Manchester United នឹងទទួលបានព័ត៌មានជាក់លាក់បន្ថែមទៀតទាក់ទងទៅនឹងបុរសអាថ៌កំបាំងរូបនេះ។