Lampard បន្ទោសអតីតអ្នកចាត់ការទូទៅ Jose Mourinho ដែលបានលក់កីឡាករចេញចំនួន២រូប
(BC-99)
អ្នកចាត់ការទូទៅរបស់ Chelsea នាពេលបច្ចុប្បន្នលោក Frank Lampard បានចេញមុខរិះគន់អតីតគ្រូបង្វឹកលោក Jose Mourinho ដែលបានអនុញ្ញាតឱ្យ Kevin De Bruyne និង Mohamed Salah ចាកចេញពី Stamford Bridge ។
Lampard បាននិយាយថាវាជាកំហុសមួយដែលអតីតអ្នកដឹកនាំតោខៀវរូបនេះបានលក់ De Bruyne ទៅឱ្យ Wolfsburg ក្នុងតម្លៃត្រឹមតែ ១៨ លានផោនក្នុងឆ្នាំ ២០១៤ ហើយបានលក់ Mo Salah ទៅ Roma នៅឆ្នាំ ២០១៦ ក្នុងកិច្ចព្រមព្រៀងតម្លៃ ១២ លានផោន។
អ្វីដែលមានការផ្លាស់ប្តូរសម្រាប់អតីតកីឡាករ Chelsea ទាំងពីរនាក់នោះគឺចាប់តាំងពីពួកគេបានវិលត្រឡប់មកកាន់ Premier League វិញវាបានធ្វើអោយក្រុម Man City និង Liverpool បានក្លាយជាក្រុមដ៏ល្អជាងគេនៅ អង់គ្លេស ដែលសូម្បីតែ Chelsea ក៏ពិបាកក្នុងការទប់ទល់ជាមួយពួកគេដែរ។
ក្រោយពីដឹកនាំក្រុមខ្លួនយកឈ្នះមាន់ខ្នាយមាស Tottenham Hot Spur ដែលដឹកនាំដោយលោក Mourinho ២-០ កាលពីចុងសប្តាហ៍កន្លងមក Lampard បាននិយាយថា តាមពិតទៅ Chelsea មានលទ្ធភាពឈ្នះ Spurs ច្រើនជាងនេះ និងមានលទ្ធភាពឈ្នះគ្រប់ពានទាំងអស់បើ Kevin De Bruyne និង Mohamed Salah នៅជាមួយក្រុមតោខៀវ Chelsea ក្នុងពេលនេះ។