សមាជិក Spurs មួយរូបបង្ហើបថាខ្លួនស្ទើរតែចុះកុងត្រាជាមួយ Man UTD ក្នុងជំនាន់ Sir Alex នៅដឹកនាំ
ខ្សែបម្រើ Lucas Moura កាលពីពេលថ្មិៗនេះបានបង្ហើបថា ខ្លួនស្ទើរតែចុះកុងត្រាជាមួយ Manchester United ទៅហើយក្នុងជំនាន់ Sir Alex Fergusen នៅដឹកនាំ មុនផ្លាស់ពី Sao Paolo ទៅកាន់ Paris Saint Germain ជាផ្លូវការ។
កីឡាករសញ្ជាតិប្រេស៊ីលបានប្រាប់ទៅកាន់ ESPN Brazil ថា៖ “យើងបាននិយាយគ្នា ហើយខ្ញុំស្ទើរតែចុះកុងត្រាជាមួយ Manchester United ទៅហើយក្នុងជំនាន់ Sir Alex Fergusen នៅដឹកនាំ។ យ៉ាងណាក្តីខ្ញុំបានសម្រេចការផ្លាស់ទៅកាន់ទឹកដីបារាំង ជាកន្លែងដែលខ្ញុំបានធំដឹងក្តី ខ្ញុំបានរៀនសូត្រនៅទីនោះបានច្រើនណាស់ ហើយខ្ញុំគិតថាខ្ញុំមិនស្តាយក្រោយនោះទេសម្រាប់ការសម្រេចចិត្តមួយនេះ ព្រោះឥឡូវខ្ញុំក៏លេងនៅ Premier League ដដែលផងដែរ។”
បុរសវ័យ២៧ឆ្នាំកំពុងតែធ្វើឱ្យគ្រូបង្វឹក Jose Mourinho ចាប់អារម្មណ៍ពីទម្រង់លេង ក្រោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យ Tottenham Hotspurs ៥ប្រកួតចុងក្រោយនៅក្នុងក្របខ័ណ្ឌ Premier League។