Vardy, Immobile និង Lewandowski កំពុងស៊ុតបានច្រើនជាងគេគិតត្រឹមសប្តាហ៍នីមួយនៃលីកកំពូលទាំង៥នៅអឺរ៉ុប
លីកបាល់ទាត់កំពូលទាំង៥ក្នុងតំបន់អឺរ៉ុបកំពុងតែប្រជែងគ្នាខ្លាំងណាស់នាពេលបច្ចុប្បន្ន ក្នុងនោះមានតែក្របខណ្ឌ Premier league ប៉ុណ្ណោះដែលកំពុងបង្ហាញភាពអស្ចារ្យតាមរយៈក្រុមហង្សក្រហម Liverpool ប្រកួត ១៧ប្រកួតកន្លងមក មិនទាន់ស្គាល់បរាជ័យម្តងនោះទេ កំពុងកាន់កាប់កំពូលតារាង។
ប៉ុន្តែពេលនេះ Admin ចង់បង្ហាញកីឡាករ ៣រូបដែលកំពុងនាំមុខគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមលីកបាល់ទាត់កំពូលទាំង៥ក្នុងតំបន់អឺរ៉ុប ពួកគេទាំនោះគឺ៖
* Jamie Vardy របស់ក្រុម Leicester City (16 Goals)
ទោះមានវ័យ ៣២ឆ្នាំច្រើនបន្តិចមែន ក៏ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះនៅតែបង្ហាញភាពខ្លាំងក្នុងពិភពបាល់ទាត់។ ១៦គ្រាប់របស់ Vardy គិតត្រឹមសប្តាហ៏ទី ១៧នេះ កំពុងនាំមុខគូប្រជែង Tammy Abraham របស់ Chelsea និង Pierre-Emerick Aubameyang របស់ Arsenal ដែលរកបានទើបតែ ១១គ្រាប់ប៉ុណ្ណោះ។
* Ciro Immobile របស់ក្រុម Lazio (17 Goals)
ខ្សែប្រយុទ្ធរបស់ក្រុម Lazio រូបនេះកំពុងនាំមុខគ្រាប់បាល់ច្រើនបំផុតនៅ Serie A រហូតដល់ទៅ ១៧គ្រាប់ច្រើនជាង Lukaku របស់ Inter Milan ដែលរកបានទើបតែ ១០គ្រាប់ប៉ុណ្ណោះគិតត្រឹមសប្តាហ៍ទី១៦នេះ បញ្ចូនក្រុមអោយឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាង។
* Robert Lewandowski របស់ក្រុម Bayern Munich (18 Goals)
ខ្សែប្រយុទ្ធដ៏មានអនុភាពម្នាក់នេះកំពុងឡើងជើងខ្លាំងក្នុងពិភពបាល់ទាត់ ត្រឹមតែ ១៥សប្តាហ៍ Lewandowski ស៊ុតបញ្ចូលទីបាន ១៨គ្រាប់ច្រើនជាងគេបង្អស់ក្នុងចំណោមកីឡាករលីកបាល់ទាត់កំពូលទាំង៥ក្នុងតំបន់អឺរ៉ុប ប៉ុន្តែដោយសារបច្ចុប្បន្នក្រុមនៅអាល្លឺម៉ង់ខ្លាំងច្រើនធ្វើអោយ Bayern Munich ពេលនេះស្ថិតនៅចំណាត់ថ្នាក់ទី ៥សិន។ អ្នកស៊ុតតាមពីក្រោយបាន ១៦គ្រាប់គឺខ្សែប្រយុទ្ធ Timor Werner របស់ក្រុមកំពូលតារាង RB Leipzig៕