ហង្សក្រហម Liverpool ប្រជែងទិញ Jadon Sancho ជាមួយបិសាចក្រហម
បើយោងតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងតែចាប់អារម្មណ៍កីឡាករ Jadon Sancho របស់ក្រុម Dortmund ខណៈដែលកីឡាកររូបនេះត្រូវបានក្រុមបិសាចក្រហមកំពុងតែព្យាយាមនាំយកទៅកាន់ទឹកដី Old Trafford ផងដែរ។ ជាមួយគ្នានេះលោក Jan Aage Fjortoft ដែលជាអតីតកីឡាករបាល់ទាត់ ហើយក្លាយខ្លួនជាអ្នកសារព័ត៌មានក៏បានបញ្ជាក់ថា ពិតណាស់អតីតអ្នកចាត់ការរបស់ក្រុម Dortmund គឺលោក Jurgen Klopp ពិតជាចង់បានកីឡាកររូបនេះមែន ស្របពេលដែល Sancho ផ្ទាល់ក៏ចង់ចាកចេញពីក្រុមអធិរាជពណ៍លឿងក្នុងខែមករានេះដូចគ្នា។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេស Jadon Sancho គឺជាអតីតកីឡាកររបស់ Watford និងMan City ដែលក្រុម Dortmund បានទិញតាំងពីឆ្នាំ២០១៧ ហើយចាប់តាំងពីបានផ្ទេរកាន់ទឹកដីអាឡឺម៉ង់មក កីឡាករកំពស់ 1.80ម រូបនេះ បានស៊ុតបញ្ជូលទីបានចំនួន១៨គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៥៧ដងឲ្យ Dortmund ហើយអ្វីដែលពិសេសជាងនេះទៀតគឺ រូបគេក៏ជាកីឡាករវ័យក្មេងទាំង១០រូបរបស់ពិភពលោកដែលមានតម្លៃខ្លួនថ្លៃផងដែរ៕