ម៉ឺន សុភា ចាប់ឆ្នោតប៉ះកីឡាករប៉េរូ វគ្គជម្រុះដណ្តើមខ្សែក្រវាត់នៅ Thai Fight
ម៉ឺន សុភា បានរកដៃគូរបស់ខ្លួនហើយគឺកីឡាករប៉េរូ Gabriel Mazzetti ក្នុងប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីធ្វើការចាប់ឆ្នោតនាល្ងាចថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ខណៈកីឡាករថៃ គិតិ សចដែនរ៉ាក់យ៉ង ត្រូវប៉ះកីឡាករអឺរ៉ុង់ សម្រាប់វគ្គជម្រុះជាមួយ ម៉ឺន សុភា នេះដែរ ។ បើសិនជា ម៉ឺន សុភា ឈ្នះការប្រកួតនេះរូបគេនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាមួយកីឡាករដែលឈ្នះក្នុងជុំជាមួយគ្នានេះ អមដោយប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ ។ សូមបញ្ចាក់ថា គង់ សំបូរ នឹងត្រូវប្រកួតជាមួយកីឡាករភូមា លើប្រភេទទម្ងន់ ៦៤ គីឡូក្រាមពាក់ហ្គង់ ខណៈ ម៉ឺន សុភា ត្រូវប្រកួតជម្រុះខ្សែក្រវាត់ជាមួយកីឡាករ Gabriel Mazzetti ដែលរូបគេបានចាប់ឆ្នោតជួបលើប្រភេទទម្ងន់ ៧០គីឡូក្រាម ក្នុងការប្រកួតរុំអំបោះ ៕