ក្រុមថ្មីកំពុងទាក់ទង Cavani ស្របពេលដែលកុងត្រារបស់គេនៅ Paris SG ជិតផុតកំណត់ទៅហើយ
លោក Thomas Tuchel គ្រូបង្វឹករបស់ Paris S.G បាននិយាយថា Edison Cavani គឺជាខ្សែប្រយុទ្ធដែលមិនអាចខ្វះបានសំរាប់ក្រុម បើទោះបីជារូបគេកំពុងឈានចូលដល់ការបញ្ចប់កុងត្រាជាមួយក្លឹបក៏ដោយ។
ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Cavani នឹងឈានដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀងលេងក្នុងទឹកដី Parc des Princes បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់សេះបង្កង់ Juventus ។
កីឡាករវ័យ ៣២ ឆ្នាំបានចូលរួមជាមួយក្រុមយក្សបារាំងតាំងពីឆ្នាំ ២០១៣ និងបានវិវឌ្ឍន៏ខ្លួនជាអ្នកដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមទៀតផង។
បច្ចុប្បន្ន Cavani កំពុងមានរបួសត្រគាក ដែលអាចនិងអវត្តមានការប្រកួតនៅថ្ងៃសុក្រជាមួយ Nice ក៏ថាបាន ។
ក្នុងនោះលោក Touchel បានបញ្ចាក់ថា ក្រុមការងាររបស់ Paris កំពុងដុតដៃដុតជើងក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយ Cavani ប៉ុន្តែមិនទាន់ដឹងថាអាចរក្សារូបគេនៅលេងបន្តរឺយ៉ាងណានោះទេ៕