មាស ម៉ើ សម្រេចក្តីស្រមៃទៅប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម
ក្តីស្រមៃប្រកួតក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមសម្រាប់ប្រទេសកម្ពុជារបស់ មាស ម៉ើ បានសម្រេចហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតតេស្ថសមត្ថភាពជាមួយកីឡាករផ្សេងៗច្រើនដំណាក់រួចមក ពោលអ្នកប្រដាល់គុនចម្រុះខេត្តកំពង់ធំជាប់ឈ្មោះជាកីឡាករជម្រើសជាតិយូដូ ប្រកួតនៅស៊ីហ្គេមឆ្នាំ២០១៩នេះនាប្រទេសហ្វីលីពីន ។ មាស ម៉ើ បានប្រាប់ MSR SPORT ថាក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយ គោលបំណងរបស់ខ្ញុំជិត១០ឆ្នាំហើយសម្រាប់ការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ហើយពេលនេះខ្ញុំធ្វើបានហើយដោយឈ្នះជាបន្តបន្ទាប់រហូតមានឈ្មោះចេញទៅប្រកួតយូដូ ប្រភេទទម្ងន់ ៦៦ គីឡូក្រាម ។
សូមបញ្ជាក់ថា កីឡាករដែលមានជំនាញ MMA , ជីជឺស៊ូ ហើយរូបគេជាកីឡាករជម្រើសជាតិយូដូកម្ពុជាតាំងពីឆ្នាំ២០១៥មកដោយធ្លាប់ចេញទៅប្រកួតនៅសិង្ហបុរី ថៃ និង វៀតណាម ប៉ុន្តែមិនធ្លាប់បានមេដាយនោះទេ ៕