Alexander-Arnold ចង់ឲ្យជម្រើសជាតិអង់គ្លេសពង្រឹងប្រព័ន្ធការពារឲ្យបានខ្លាំងបើចង់ឈ្នះពានរង្វាន់យ៉ូរ៉ូ២០២០
កីឡាករ Alexander-Arnold បាននិយាយថា ក្រុមជម្រើសជាតិអង់គ្លេសត្រូវតែពង្រឹងខ្សែការពារឲ្យខ្លាំង ប្រសិនបើចង់ឈ្នះពានរង្វាន់យ៉ូរ៉ូ ឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដោយលោក Gareth Southgate’s បានជួយឲ្យក្រុមតោកំណាចអង់គ្លេងបានឈ្នះ៤ប្រកួតជាប់ៗគ្នាមាន១២ពិន្ទុក្នុងពូលA។ ហើយនៅយប់ថ្ងៃសុក្រខាងមុខនេះអង់គ្លេសត្រូវធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសឆែក ដើម្បីធ្វើការប្រកួតជម្រុះក្នុងវគ្គសន្សំពិន្ទុជាបន្តទៀត ស្របពេលដែលជើងទី១បានយកឈ្នះឆែកក្នុងទឹកដីខ្លួនឯង៥ទល់០រួចម្តងហើយ។
នៅក្នុងសន្និសីទសារព័ត៌មាន Alexander-Arnold ដែលជាខ្សែការពារដ៏ល្អរបស់ក្រុមហង្សក្រហម Liverpool បាននិយាយថា៖ ពួកយើងត្រូវតែរក្សាមិនអោយមានគ្រាប់បាល់ចូលសំណាង់ទី តែបើមានគឺត្រូវតែតិចតួចបំផុត។ ព្រោះថា ប្រសិនបើយើងចង់ឲ្យគេចាត់ទុកក្រុមយើងជាក្រុមមួយដ៏ល្អបំផុតនៅអឺរ៉ុបនិងឆ្ពោះទៅរកជ័យជំនៈនៃពានរង្វាន់យ៉ូរ៉ូ២០២០ យើងត្រូវតែព្យាយាមនិងឈ្នះរាល់ការប្រកួត ដើម្បីសម្រចដល់គោលដៅរបស់យើងដែលចង់បាន។
សូមបញ្ជាក់ថា អង់គ្លេសឋិតក្នុងពូលA ៤ប្រកួតកន្លងមកឈ្នះទាំង៤ មាន១២ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុមលេខ២គឺ ឆែក ដោយ៥ប្រកួតកន្លងមកឈ្នះ៣ និង ចាញ់២ មាន៩ពិន្ទុះ ហើយក្រុមបាតតារាងគឺក្រុមជម្រើសជាតិ ប៊ុលហ្គារី ៥ប្រកួតស្មើ២ និងចាញ់៣ ហ់ើយសម្រាប់ការប្រកួតក្នុងវគ្គជម្រុះយ៉ូរ៉ូនេះ ក៏មានការផ្សាយបន្តផ្ទាល់ពី CBS (CTN MYTV & CNC) ផងដែរ៕