សប្តាហ៍នេះ La Liga បើករដូវកាលថ្មីហើយ តោះ!!!ទៅមើលរឿងរ៉ាវដែលកើតឡើងនៅរដូវកាលថ្មី ២០១៩/២០២០
ថ្ងៃសៅរ៍ទី ១៧ ខែសីហានេះ ក្របខ័ណ្ឌបាល់ទាត់ La Liga របស់ប្រទេសអេស្ប៉ាញនិងចាប់ផ្តើមដំណើរការរដូវកាលថ្មី ២០១៩/២០២០។
ដូច្នេះ MSRSPORT មានរឿងរ៉ាវខ្លះៗចង់បង្ហាញបងប្អូនទាំងអស់គ្នាអោយដឹង ដែលវានិងក់ើតឡើងនៅរដូវកាលថ្មីខាងមុខនេះរបស់ក្របខ័ណ្ឌ La Liga៖
1/ តើក្រុមណាខ្លះដែលជាបេក្ខភាពដណ្តើមជើងឯក???
អ្នកមានបុណ្យ Barcelona ច្បាស់ជាព្យាយាមការពារដំណែងជើងឯករបស់ខ្លួន ដើម្បីក្លាយជាជើងឯកលើកទី២៧ និង៣ដងជាប់ៗគ្នា។ ប៉ុន្តែបើយើងមើលទៅ Real Madrid វិញ ពួកគេបានវិនិយោគលុយដ៏ច្រើន ក្នុងគោលបំណងប្រជែងយកពាននេះដែរ ក្រោយពីខកខានអស់២រដូវកាលមកហើយ ខណៈដែល Atletico Madrid មើលទៅហាក់បីដូចជាមិនអាចទៅរួចនោះទេ។
2/ តើក្រុមទាំង៣ដែលឡើងមកលេងរដូវកាលថ្មីនេះ មានក្រុមណាខ្លះ???
Mallorca ជាក្រុមមួយដែលត្រឡប់មកកាន់លីកកំពូលវិញក្រោយពីបាត់មុខ ៦រដូវកាលពី La Liga។
ចំណែកឯ Osasuna ជើងឯក Segunda Division ក៏ត្រឡប់មកវិញដែរ បន្ទាប់ពីបាត់មុខកាលពីឆ្នាំ២០១៧។
និងមួយក្រុមទៀតគឺ Granada ដែលជាជើងឯករងបានមកលេងនៅ La Liga រដូវកាលថ្មីដែរ។
3/ តើក្រុមណាដែលប្រឈមនិងធ្លាក់ចេញពី La Liga និងរដូវកាល ២០១៩/២០២០???
ក្រុមទាំង៣នោះត្រូវបានគេរំពឹងថា អាចនិងរបូតទៅលេងលីកលំដាប់ទី២ បើសិនជារក្សាទំរង់លេងមិនល្អដូចរដូវកាលមុនទៀត។ ពួកគេទាំងនោះមានដូចជា Real Valladolid, Levante និង Alves។
4/ តើក្រុមណាដែលមានភាពទាក់ទាញជាងគេនៅរដូវកាលថ្មីនេះ???
បន្ទាប់ពីរដូវកាល ២០១៨/២០១៩ បានបញ្ចប់ដោយឈរនៅលេងរៀងទី៥ បានធ្វើអោយ Getafe មានកៅអីមួយទៅលេងនៅពានរង្វាន់ UEFA EUROPA LEAGUE ដែលវាជារឿងគួរអោយរំភើបសំរាប់ក្រុមដ៏តូចមួយនេះ។
ប្រជៀវខ្មៅ Valenica ក៏ទន្ទឹងចាំមើលការលេងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Maxi Gomez ដែលផ្ទេរមកពី Celta Vigo ផងដែរ។
មួយទៀតគេក៏រងចាំមើលថាតើ គ្រូបង្វឹកថ្មីរបស់ Sevilla គឺលោក Julen Lopetegui អាចលុបលាងរឿងអាក្រក់ថ្មីរបស់លោកកាលនៅ Real Madrid បានរឺក៏អត់?
5/ តើក្រុមណាដែលធ្វើជំនួញទិញដូរកីឡាករបានល្អជាងគេ???
និយាយដល់រឿងនេះ គេអាចស្រម៉ៃទៅ Real Madrid មុនគេ គឺបាននាំចូលខ្សែប្រយុទ្ធចំនូលថ្មី Eden Hazard និង Ferland Mendy ដើម្បីមកពង្រឹងក្លឹប។
មួយទៀតគេកំពុងរងចាំមើលយ៉ាងអន្ទះសារពីដំណឹងរបស់អ្នកមានបុណ្យ Bracelona លើការចរចារទិញយក Neymar ពី PSG ខណៈដែលពួកគេបានសំរេចលើកីឡាករឆ្នើមពីររូបរួចហើយដែរដូចជា Antoine Griezmann និង Frenkie de Jong។
និងរឿងដែលគួរអោយភ្ញាក់ផ្អើលគឺ Atletico បានទិញយកកីឡាករ២រូបយ៉ាងអស្ចារ្យគឺ Joao Felix និង Kieran Tripper ដែលចំណាយរហូតដល់ទៅជាង ២០០លានផោនឯណោះ។
6/ គិតត្រឹមខែកក្កដា តើរឿងអ្វីដែលពុះកញ្រោរជាងគេ???
ប្រាកដជារឿងរ៉ាវទាក់ទងនិងការផ្លាស់ចេញពីតោខៀវ Chelsea ទៅកាន់អធិរាជស Real Madrid របស់ Eden Hazard ហើយ។ រូបគេផ្លាស់មកទីនេះដើម្បីលើកពានជាមួយ Real Madrid ដូចកាលឈ្នះជាមួយ Chelsea លើកចុងក្រោយក្នុងរដូវកាល ២០១៦/២០១៧ ដូច្នេះដែរ៕