អេលីត ភក្តី ឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅកម្មវិធី World Lethwei Championship
កីឡាករគុនខ្មែរ អេលីត ភក្តី បានទទួលជ័យជម្នះលើកីឡាករម្ចាស់ផ្ទះ Shuklaine min ដោយពិន្ទុ ក្នុងកម្មវិធី WLC – World Lethwei Championship ដែលធ្វើឡើងនៅទឹកដីប្រទេសមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី ០៤ តុលា នេះ ។
នេះជាការចេញទៅប្រកួតក្រៅប្រទេសលើកដំបូងរបស់កូនសិស្សនៃក្លិបឆ្មាសសែនសុខគុនខ្មែររូបនេះ ដោយពេញ៥ទឹកពេញគេធ្វើបានយ៉ាងល្អនឹងបានវាយអោយកីឡាករម្ចាស់ផ្ទះរាប់ម្តងក្នុងទឹកទី១ទៀតផង តាមរយៈការទាត់ចូលកចំនួនពីរដង និងប្រើកណ្តាប់ដៃ កែង និង ជង្គង់ ចូលពេញៗ ដើម្បីឈ្នះពិន្ទុតែម្តង ។