Santi Cazorla មានឳកាសត្រឡប់មកជួយក្រុមជំរើសជាតិអេស្ប៉ាញវិញហើយ
ខ្សែបំរើវ័យចំណាស់ Santi Cazorla បានត្រឡប់មកចូលរួមជាមួយក្រុមជំរើសជាតិអេស្ប៉ាញវិញហើយ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៏ជុំរុះ Euro ២០២០ ដែលត្រូវប៉ះជាមួយ ន័រវេស និង ស៊ុយអ៊ែត។
Cazorla ខកខានបង្ហាញខ្លួនក្នុងឈុតជំរើសជាតិ៣ឆ្នាំមកហើយ តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដោយសារតែមានរបួសញឹកញាប់ពេក។ ក្នុងឆ្នាំ ២០១៩នេះ រូបគេលេងអោយជំរើសជាតិអេស្ប៉ាញបានមួយប្រកួតដែរ ពេលប៉ះ ហ្វារ់ូអាយស្លែន កាលពីខែមិថុនាកន្លងទៅ ដោយបានយកឈ្នះក្នុងលទ្ធផល ៤-១។
អតីតកីឡាកររបស់កាំភ្លើងធំ Arsenal រូបនេះ ចូលរួមជាមួយក្រុមជំរើសជាតិអេស្ប៉ាញនៅឆ្នាំ ២០០៨ និងបន្តលេងដល់បច្ចុប្បន្ន ដែលចូលរួមចំណែកអោយក្រុមគោក្រហមឈ្នះពាន UEFA European Championship ២សម័យកាលជាប់គ្នា៕
ក្នុងនោះសមាសភាពផ្សេងទៀតដែលត្រូវបានកោះហៅមានដូចខាងក្រោម
-អ្នកចាំទី
Kepa Arrizabalaga (Chelsea)
David de Gea (Manchester United)
Pau Lopez (Roma)
-ខ្សែការពារ
Raul Albiol (Villarreal)
Juan Bernat (Paris Saint-Germain)
Dani Carvajal (Real Madrid)
Diego Llorente (Real Sociedad)
Inigo Martinez (Athletic Bilbao)
Jesus Navas (Sevilla)
Sergio Ramos (Real Madrid)
Sergio Reguilon (Sevilla)
Pau Torres (Villarreal)
-ខ្សែបំរើ
Luis Alberto (Lazio)
Thiago Alcantara (Bayern Munich)
Sergio Busquets (Barcelona)
Santi Cazorla (Villarreal)
Dani Ceballos (Arsenal)
Fabian (Napoli)
Saul Niguez (Atletico Madrid)
Rodrigo (Spain)
Pablo Sarabia (Sevilla)
-ខ្សែប្រយុទ្ធ
Gerard Moreno (Villarreal)
Rodrigo Moreno (Valencia)
Mikel Oyarzabal (Real Sociedad)