ប្រិយមិត្ត Barcelona កំពុងរកអ្នកជំនួសលោក Valverde ក្រោយពីប្រកួតបើករដូវកាលមិនបានល្អ
សប្តាហ៍ទី១ នៃក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញបានបើកដំណើរការហើយ ដោយក្រុមទាំងអស់កំពុងប្រជែងយក៣ដើម្បីសន្សំនៅក្នុងតារាង។
អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ ក្រុមការពារតំណែងជើងឯក Barcelona បានបរាជ័យក្រោមថ្វីជើងរបស់ Bilbao ១-០ ហើយ Real Madrid បានយកឈ្នះ Celta Vigo ៣-១។
ទាក់ទងនិងការបរាជ័យនេះ បានធ្វើអោយប្រិយមិត្តរបស់ក្រុមអ្នកមានបុណ្យមិនពេញចិត្ត ហើយចង់អោយក្រុមដកលោក Valverde ចេញពីដំណែងជាគ្រូបង្វឹក ដោយលើកហេតុផលថា គ្រូបង្វឹកជនជាតិអេស្ប៉ាញដឹងកនាំក្រុមមិនសូវបានល្អតាំងតែពីរដូវកាលមុន ដោយរបូតពាន Champions League ក្រោមថ្វីជើងរបស់ហង្សក្រហម Liverpool ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការធ្លាក់ទំរង់លេងផ្សេងទៀត។
ក្នុងនោះដែរ ប្រិយមិត្តរបស់ក្រុមអ្នកមានបុណ្យកំពុងតែសំឡឹងឃើញបុរសម្នាក់ដែលនៅទំនេរគឺលោក Jose Mourinho។ កាលដែលចង់បានបុរសជនជាតិព័រទុយហ្កាល់មកដឹងនាំនៅពេលនេះព្រោះ រូបលោកក៏ជាអតីតកីឡាកររបស់ក្រុមអ្នកមានបុណ្យពីមុនមកដែរ ហើយពេលនេះលោកកំពុងតែនៅទំនេរស្រាប់ផង ចំណែកឯថ្វីដៃក្នុងការដឹកនាំក្រុមវិញរូបលោកស្គាល់ច្បាស់ពីទំរង់នៃបាល់ទាត់ ក៏ធ្លាប់ជួយអោយក្រុមជាច្រើនឈ្នះពានមិនតិចដែរ៕