Teemu Pukki ក្លាយជាកីឡាករទី២ដែលស៊ុតបាន Hat-Trick នៅ PL សប្តាហ៍ទី២
ខ្សែប្រយុទ្ធរបស់ក្រុមចាបលឿង Norwich City កីឡាករ Teemu Pukki បានក្លាយជាកីឡាករទី២ដែលបានស៊ុតគ្រាប់បាល់បាន៣គ្រាប់ ( Hat-trick) ក្នុងជំនួបជាមួយក្រុមសារិកាព្រៃ Newcastle 3-1 នាយប់មិញនេះក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី២ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរបស់ក្រុម Man City កីឡាករ R.Sterling ជាអ្នករកបានគ្រាប់បាល់ ( Hat-trick) ទី១កាលពីសប្តាហ៍ទី១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដូច្នេះគិតត្រឹមសប្តាហ៍ទី២ជាបណ្តោះអាសន្ន ២ប្រកួត R.Sterling ស៊ុតបញ្ជូលទីបាន៤គ្រាប់ហើយរកបានបាល់( Hat-trick)បានម្តង និងកីឡាករ Teemu Pukki ក៏រកបាន៤គ្រាប់ហើយ ( Hat-trick) បានម្តងដូចគ្នា។ បើនិយាយអំពីកីឡាករ Finland វ័យ២៩ Teemu Pukki នេះវិញ គឺជាកីឡាករដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេកាលពីរដូវកាលមុនក្នុង League Championship ពោលគឺ២៩គ្រាប់៕