
លោក Felix ៖សម្រាប់អ្នកដែលបានរិះគន់ចំពោះការសម្រេចចិត្តរបស់លោកក្នុងការជ្រើសរើសកីឡាករ សង្ឃឹមថានិងសប្បាយចិត្តចំពោះលទ្ធផលនេះ
ទីបំផុតក្រុមគោព្រៃកម្ពុជាបានប្រកួតឈ្នះក្រុមជម្រើសជាតិ ប៉ាគីស្ថាន ២ទល់០ នាការប្រកួតជម្រុះ World Cup វគ្គជម្រុះបឋមជើងទីមួយដែលប្រព្រឹត្តទៅក្រោមដំណក់ទឹកភ្លៀងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា នេះ ក្នុងនោះស៊ុតបញ្ជូលទីដោយកីឡាករក្មេងជាងគេ សៀង ចន្ធា នៅនាទី៨១ ហើយ គួច សុគម្ភៈ បន្ថែមគ្រាប់ទី២នៅនាទី៨៤។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ផងដែលថា ក្រុមជម្រើសជាតិកម្ពុជានិងធ្វើដំណើរទៅទីក្រុងដូហាប្រទេសហ្គាតា ដើម្បីត្រៀមខ្លួនប្រកួតជើងទី២ជាមួយក្រុមជម្រើសជាតិបាល់ទាត់ ប៉ាគីស្ថាន។ ជាមួយគ្នានេះ លោក Felix គ្រូកម្ពុជាបាននិយាយក្រោយចប់ការប្រកួតថា៖ អរគុណយ៉ាងខ្លាំងសម្រាប់បងប្អូនកម្ពុជា ដែលបានចំណាយពេលវេលាទាំងភ្លៀងដើម្បីមកគាំទ្រ និង លើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ហើយសំដីរបស់លោកគឺតែងតែនិយាយដដែលៗថា យើងប្រកួតគឺមិនផ្តោតពីលទ្ធផល តែយើងលេងដើម្បីរីកចម្រើនទៅថ្ងៃខាងមុខ។ លោក Felix ក៏បានបន្ថែមទៀត សម្រាប់អ្នកដែលបានរិះគន់ចំពោះការសម្រេចចិត្តរបស់លោកដែលបានជ្រើសរើសកីឡាករឲ្យជាប់ក្នុងជម្រើសជាតិ សង្ឃឹមថាអ្នកទាំងនោះនិងសប្បាយចិត្តចំពោះលទ្ធនេះ។
គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប្រកួតឈ្នះក្រុមជម្រើសជាតិ ប៉ាគីស្ថាន១ទល់០ម្តងហើយក្នុងជំនាន់ឆ្នាំ១៩៦៧ ដែលស៊ុតបាល់បញ្ជូលទីដោយអតីតកីឡាករជម្រើសជាតិកម្ពុជា ប៊ែន ផាត៕ ប្រភពរូបភាពៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា