K.Mbappe រុញ Neymar ចេញពីក្រុមមិនអោយថតរូបជាមួយ ពេល Paris S.G ឈ្នះពាន Super Cup
ការប្រកួតបាល់ទាត់បើករដូវកាលក្របខ័ណ្ឌកំពូលរបស់ប្រទេសបារាំងបានបញ្ចប់ការប្រកួតដោយជើងឯកបានទៅ Paris S.G ក្រោយពីយកឈ្នះ Rennes ដោយលទ្ធផល ២-១។ កីឡាករ Adrien Hunou ជាអ្នករកបានគ្រាប់បាល់នាំមុខមុនអោយ Rennes នៅនាទីទី១៣ ក្នុងតង់ទី១។ ឈានចូលដល់តង់ទី ២ នាទីទី ៥៧ K.Mbappe ក៏ស៊ុតបញ្ចូលទីតាមបានស្មើរមកវិញ និងគ្រាប់បាល់ចុងក្រោយធ្វើ់បានដោយកីឡាករ Angel Di Maria នៅនាទីទី ៧៣។
ជ្រុងមួយនៃការប្រកួតនេះ គឺមានវត្តមានរបស់ Super Star Neymar បានចូលរួមជាអ្នកទស្សនា ជាសក្ខីភាពដែល Paris S.G បានក្លាយជាជើងឯក Super Cup ប្រចាំឆ្នាំ ២០១៩។
បន្ទាប់ពីការប្រកួតចប់ ក្រុមកីឡាកររបស់ Paris S.G បាននាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ ភ្លាមៗនោះ Neymar ត្រូវបានមិត្តរួមក្រុម Marco Verratti អូសចូលទៅក្រុមដើម្បីថតរូបជាមួយ។ ប៉ុន្តែគ្រានោះ K.Mbappe ក៏បានរុញ Neymar ចេញពីការថតរូបនោះទៅវិញ ដោយមើលទៅវាដូចជាការលេងសើចសំរាប់ពួកគេប៉ុណ្ណោះ។
តាមរយៈរូបភាពនោះបានធ្វើអោយក្រុមអ្នកសារពត័មានជាច្រើនយល់ថា Neymar អាចនិងត្រូវផ្លាស់ចេញពី Paris S.G នៅពេលដ៏ខ្លីខាងមុខ។
គួរបញ្ចាក់ថា ថ្ងៃនេះកាលពីឆ្នាំ ២០១៧ Neymar បានផ្ទេរទៅកាន់ PSG ក្នុងតំលៃបំបែកឯកត្តកម្ម ២២២លានផោន ហើយមួយរយៈនេះ រូបគេកំពុងផ្សាភ្ជាប់ទៅនិងការផ្លាស់ទៅកាន់ក្លឹបចាស់ Barcelona វិញផងដែរ៕