លោក អេ ភូថង ព្រួយបារម្ភខ្លាំង ព្រោះ មេឃា មិនបានហាត់ជាមួយលោក(មានវីដេអូ)
លោក អេ ភូថង ដែលជាអតីតស្តេចប្រដាល់ស្រុកខ្មែរ មានការព្រួយបារម្ភមួយចំនួនទៅនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពូលA រវាងកូនប្រុសរបស់លោក ម៉ឺន មេឃា ប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ នៅចុងសប្តាហ៍ថ្ងៃសៅរ៍ទី ២៧ ខែកក្តដា ២០១៩ ខាងមុខនេះ។
បញ្ហាទាំងនោះគឺ ដោយសារតែ ម៉ឺន មេឃា កំពុងតែហ្វឹកហាត់ត្រៀមទៅប្រកួតស៊ីហ្គេម ដូច្នេះរូបគេត្រូវឃ្លាតឆ្ងាយពីកន្លែងហ្វឹកហាត់ ដោយត្រូវទៅធ្វើការហ្វឹកហាត់ក្នុងកីឡដ្ឋានថ្មី មរតកតេជា ជាមួយនឹងក្រុមកីឡាកររបស់គេ ហើយម្យ៉ាងវិញទៀតក្នុង១សប្តាហ៍លោក អេ ភូថង ឆ្លៀតពេលបានតែ២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ដើម្បីទៅបន្ថែមស្ទុះដល់កូនប្រុសរបស់លោក សរុបមកបញ្ហាដែលលោកមានការព្រួយបារម្ភជាងគេគឺកំលាំងតែម្តង។
សូមបញ្ជាក់តែ ម៉ឺន មេឃា ធ្លាប់ប្រកួតឈ្នះជាមួយកីឡាករថៃ ភិតណាមអេក រួចម្តងហើយក្នុងជំនួបមិត្តភាពអន្តរជាតិ តែកាលនោះរូបគេបានហាត់ពេញ តែនៅពេលនេះលោក អេ ភូថង មិនហ៊ានសង្ឃឹម១០០ភាគរយទៅលើកូនប្រុសរបស់លោកនោះទេ តែលោកមានជំនឿចិត្តខ្ពស់ថា មេឃា អាចធ្វើបានក្នុងវគ្គនេះ៕ (មានវីដេអូ….)