លោក ចាន់ មករា និង អ្នកនាង ដេននី ក្វាន់ នាំយកអំណោយមួយចំនួនទៅជួយដល់ក្លឹបឆ្មាសសែនសុខ
លោក ចាន់ មករា និង អ្នកនាង ដេននី ក្វាន់ ថ្ងៃនេះបាននាំយកអំណោយមួយចំនួនទៅជួយទ្រទ្រង់ក្លឹបឆ្មាសសែនសុខ របស់លោកគ្រូ ស៊ន អេលីត ដោយអំណោយដែលលោក ចាន់ មករា និង អ្នកនាង ដេននី ក្វាន់ នាំយកមកជូន រួមមាន៖ អង្គរ ៥០០គីឡូក្រាម (១០បាវ) ត្រីខ ៣កេសធំ មីម៉ាម៉ា ១០កេស ភេសជ្ជៈ ១០កេស ទឹកត្រី និងទឹកស៊ីអ៊ីវ ៥យួរ ថវិកាជូនដល់កីឡាករចំនួន ១លានរៀល ជូនដល់គ្រូបង្ហាត់២នាក់ ក្នុងម្នាក់ ១០០ ដុល្លារអាម៉េរិក ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលសប្បុរជនទាំង២បានជួយជាអំណោយជួយដល់ក្លឹបប្រដាល់ក្នុងស្រុកខ្មែរ ដោយក្នុងនោះសប្បុរជនទាំង២ក៏ធ្លាប់បានជួយផ្តល់ថវិកាជាច្រើនដល់កីឡាករគុនខ្មែរដែលធ្លាប់មានរបួស ក្រីក្រជួបការលំបាក និងគុនខ្មែរផ្សេងៗជាច្រើនទៀតដែលអ្នកទាំង២ធ្លាប់ជួយឧបត្ថម្ភតាមលទ្ធភាព៕