Man City បញ្ចប់ការផ្ទេរយកខ្សែបម្រើតម្លៃ 63 លានផោនរបស់ក្រុម Atletico Madrid
(BC-99)
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញដែលនឹងពាក់អាវលេខ 16 នៅ Etihad គឺជាកីឡាករទី 2 របស់លោក Pep Guardiola នៅរដូវកាលដោះដូរនេះក្រោយពីបានចុះហត្ថលេខាលើខ្សែការពារឆ្វេង Angelino កាលពីប៉ុន្មានថ្ងៃមុន។ Atletico បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថាក្លឹប City បានធ្វើឱ្យមានការបើកផ្លូវសម្រាប់ខ្សែបម្រើ Rodri អាយុ23ឆ្នាំដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯក Premier League ក្នុងតម្លៃ 63 លានផោន ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កាលពីរដូវក្តៅឆ្នាំមុន Atletico Madrid បានចាប់អារម្មណ៍លើកីឡាកររូបនេះ រួចក៏បានទិញរូបគេពី ក្លិប Villarreal មកកាន់ទឹកដី Wanda Metropolitano ក្នុងតម្លៃត្រឹមតែ 18 លានផោនតែប៉ុណ្ណោះ តែនាពេលនេះវិញកីឡាករសញ្ជាតិអេស៉្បាញម្នាក់នេះបានឈានដល់ការបំបែកកំណត់ត្រាផ្ទេររបស់ Manchester City ក្នុងតម្លៃ 60 លានផោនដែលពួកគេបានបង់អោយ Leicester សម្រាប់កីឡាករខ្សែបម្រើ អាល់ហ្សេរី វ័យ28ឆ្នាំ Riyad Mahrez កាលពីឆ្នាំមុននេះដែរ។
លោក Guardiola បានបង្ហាញពីការសម្រេចចិត្តក្នុងការជ្រើសរើសខ្សែបម្រើកណ្តាលអោយបានមុនពេលរដូវកាលថ្មីនេះចូលមកដល់ដើម្បីយកមកជំនួសកន្លែងកីឡាករ Fernandinho វ័យ 34 ឆ្នាំ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
City មានសេចក្តីរីករាយយ៉ាងខ្លាំងក្រោយពីមានអ្នកចូលទៅស្វែងរករូបកីឡាករ Rodri នៅតាម Google យ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ប៉ុន្តែលទ្ធផលឆ្លើយមកវិញបែរក្លាយជារឿងអស់សំណើចទៅវិញដោយសារតែវាបានបង្ហាញតែរូប Rodney Trotter ជំនួសកីឡាករចំណូលថ្មីរបស់ពួកគេ។