គ្រូបង្វឹក Frank Lampard ថាមកដឹកនាំក្រុមតោខៀវ Chelsea ដើម្បីនាំភាពជោគជ័យ
Chelsea បានសម្រេចតែងតាំងអតីតខ្សែបម្រើរបស់ខ្លួន Frank Lampard ជាអ្នកចាត់ការទូទៅរបស់ខ្លួនក្នុងកុងត្រារយៈពេល៣ឆ្នាំ ដោយជំនួសកៅអីលោក Maurizio Sarri ដែលចាកចេញទៅដឹកនាំនៅ Juventus។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសវ័យ៤១ឆ្នាំបានចាកចេញពី Derby County ដើម្បីផ្លាស់មកកាន់ទឹកដី Stamford Bridge ជាកន្លែងដែលរូបគេចំណាយពេល១៣ឆ្នាំជាកីឡាករ។ ក្នុងការបង្ហាញខ្លួនជាគ្រូបង្វឹកផ្លូវការ Frank Lampard បាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលត្រលប់មកកាន់ក្រុមតោខៀវក្នុងនាមជាគ្រូបង្វឹក។ គ្រប់ៗគ្នាដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្លឹបនេះនិងប្រវត្តិសាស្រ្តដែលយើងបានចែករំលែកប៉ុន្តែការផ្តោតអារម្មណ៍របស់ខ្ញុំតែមួយគត់គឺលើការងារដែលមាននៅក្នុងដៃនិងការរៀបចំសម្រាប់រដូវកាលខាងមុខនេះ។ ខ្ញុំមកទីនេះដើម្បីធ្វើការលំបាកដើម្បីនាំមកនូវភាពជោគជ័យបន្ថែមទៀតដល់ក្លិប។”
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឱ្យដឹងថា Frank Lampard បានបង្ហាញខ្លួនឱ្យ Chelsea ចំនួន៤២៩ប្រកួតដោយស៊ុតបញ្ចូលទី២១១គ្រាប់ ហើយបានឈ្នះពានរង្វាន់ Premier League, FA Cup, Football League Cup, UEFA Champions League និង UEFA Europa League ផងដែរ។