ហង្សក្រហម Liverpool បានកីឡាករខ្សែការពារថ្មីពីក្រុម PEC Zwolle
(BC-99)
ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខានាំយកខ្សែការពារវ័យ 17 ឆ្នាំ Sepp van den Berg ពីក្លិប PEC Zwolle ក្នុងតម្លៃខ្លួន 1,3 លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករអន្តរជាតិហូឡង់អាយុក្រោម 19 ឆ្នាំដែលក៏ជាគោលដៅរបស់ Ajax, Bayern Munich និង PSV Eindhoven ដែរនោះនឹងចូលរួមជាមួយហង្សក្រហមជាផ្លូវការនៅថ្ងៃទី 1 ខែកក្កដានេះ។
តំលៃសម្រាប់ Van den Berg អាចកើនឡើងរហូតដល់ 4,4 លានផោនអាស្រ័យលើចំនួនប្រកួតក្នុងនាមជាកីឡាករជម្រើសឈុតដំបូងរបស់ក្លឹប។
Van den Berg នឹងក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់ Liverpool នៅរដូវក្តៅនេះនៅពេលដែលគេក្លាយជាកីឡាករពេញសិទ្ធ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីបានបង្ហាញខ្លួនចំនួន 15 លើកអោយក្រុម PEC Zwolle នៅក្នុងក្របខ័ណ្ឌកំពូលហូឡង់កាលពីរដូវកាលមុន Liverpool បានប្រៀបធៀប Van den Berg ជាមួយ Joe Gomez នៅពេលពួកគេបានចុះហត្ថលេខាលើខ្សែការពាររូបនេះក្នុងតម្លៃ 3.5 លានផោនពីក្លិប Charlton កាលពីខែមិថុនាឆ្នាំ 2015 ។ Gomez ធ្លាប់ជាផ្នែកមួយដ៏សំខាន់នៅតំបន់រការពាររបស់ Liverpool កាលពីរដូវកាលមុនមុនពេលដែលរូបគេបានអាក់ខានការប្រកួតដោយសារតែរបួស។
Liverpool បានប្រមើលមើលថា Van den Berg និងក្លាយជាកីឡាករយូរអង្វែងរបស់ក្លឹបបើទោះបីជាគេអាចប្រឈមទៅនឹងការចំណាយពេលយូរបន្តិចដើម្បីអភិវឌ្ឍនិងកាធ្វើសមាហរណកម្មអោយក្លាយជាអ្នកទីក្រុង Liverpool ក៏ដោយ។