ផ្លូវការ! Eden Hazard ក្លាយខ្លួនជាកីឡាករ Real Madrid ដោយចុះកុងត្រារយៈពេល៥ឆ្នាំ
ទីបំផុតក្តីស្រម៉ៃកីឡាករ Eden Hazard និង Real Madrid បានប្រកាសជាផ្លូវការហើយ ដោយកីឡាកររូបនេះបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយអធិរាជស ក្នុងតម្លៃខ្លួន១៣០លានផោន (១៦៥.២លានដុល្លារ)។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Real Madrid និង Chelsea FC បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយកីឡាករ Eden Hazard ហើយភាគីអេស៉្បាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរាត្រីថ្ងៃសុក្រថា “កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះនឹងចូលរួមជាមួយក្លឹបសម្រាប់ប្រាំរដូវកាល ពោលគឺត្រូវចប់កុងត្រានៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ។ ហើយកីឡាករដែលទើបតែក្លាយជាសមាជិកក្លិប Real Madridរូបនេះ នឹងត្រូវបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ទី 13 ខែមិថុនានៅឯកីឡដ្ឋាន Estadio Santiago Bernabeu ក្រោយពីទទួលបានការព្យាបាលផ្នែកវេជ្ជសាស្រ្តជាមួយនឹងក្លឹប។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា Hazard ដែលបានផ្លាស់ពី Lille មក Chelsea ក្នុងឆ្នាំ២០១២ សល់កិច្ចសន្យាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លិបនៅ Stamford Bridge ពោលគឺកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតសុពលភាពនៅខែមិថុនាឆ្នាំ២០២០។ ថ្មីៗនេះគេបាននាំ Chelsea លើកពាន Europa League តាមរយៈការស៊ុតចូល២គ្រាប់ក្នុងជ័យជម្នះ៤-១លើ Arsenal ក្នុងទីក្រុង Baku ចុងខែមុន៕