ចិត្រា ខ្លាំងមែនធ្វើអោយ ម៉ៃសុទ្ធ របួសប្រេះឆ្អឺងមិនអាចប្រកួតបានដល់សព្វថ្ងៃ
បងប្អូនប្រហែលជានៅចាំបានហើយកាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៩ នាទឹកដីខេត្តកំពង់ស្ពឺកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ អ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា បានបញ្ចប់ភាពមិនដែលចាញ់របស់កីឡាករថៃ ម៉ៃសុទ្ធ ក្រោយប្រកួតគ្នាពេញ៥ទឹក ។
អ្វីដែលមិនគួរអោយជឿនោះកីឡាករថៃ ម៉ៃសុទ្ធ ដែលមកស្រុកខ្មែរឈ្នះជើងខ្លាំងជាច្រើនមិនទាន់អាចឡើង ប្រកួតបាននោះទេចាប់តាំងពីចាញ់ការប្រកួតនោះដោយសារប្អូនប្រុសរបស់ ឡៅ ចន្ទ្រា ធ្វើអោយគេរបួសប្រេះឆ្អឺងរហូតដល់ទៅពីរកន្លែងលើ ផ្ទែមុខរបស់គេ ។
ក្នុងឱកាសក្រុមការងារកីឡាបានចុះទៅដល់ប្រទេសថៃលោកគ្រូ ថាវិន ស.ដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរបានដឹកនាំក្រុមការងារទៅជួបជាមួយលោក ប៉េឡេបុរីរ៉ាំ ដែលគ្រូរបស់ ម៉ៃសុទ្ធ ហើយលោកបានប្រាប់ ម៉ៃសុទ្ធ កំពុងត្រូវបានគ្រូពេទ្យភ្ជាប់ឆ្អឺងបញ្ចូលគ្នា(គ្រិប) ដោយសារឆ្អឺងថ្គាមខាងស្តាំបានប្រេះ និង ឆ្អឹង ចង្កាក៏ប្រេះ បន្ទាប់ពីប្រកួតជាមួយ ឡៅ ចិត្រា ។
សូមបញ្ជាក់ថា មានតែ ផល សោភ័ណ្ឌ និង ឡៅ ចិត្រា ទេដែលអាចឈ្នះកីឡាករនៃក្លិប ប៉េឡេបុរីរ៉ាំ នេះបាន ក្រៅពីនោះមិនមាននរណាអាចឈ្នះគេបានឡើយរួមទាំង ឃុន ឌីម៉ា , ឡៅ ចន្ទ្រា , សួន ចាន់នី ជាដើម ក្នុងអំឡុងរូបគេ មកប្រកួតនៅស្រុកខ្មែរ ៕