ជប៉ុនប្រកួតកំដៅសាច់ដុំជាមួយ Trinidad and Tobago និង El Salvador មុនហោះទៅប្រជែងពាន Copa America 2019
ក្រុមជម្រើសជាតិជប៉ុនប្រកួតកំដៅសាច់ដុំជាមួយ Trinidad and Tobago និង El Salvador មុនទៅប្រជែងក្នុងព្រឹត្តិការណ៍ Copa America 2019 នៅប្រទេសប្រេស៊ីលនៅខែក្រោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមរហស្សនាមសាម៉ូរៃនឹងត្រូវជួបជាមួយ Trinidad and Tobago នៅថ្ងៃទី៥ ខែមិថុនា នាវេលាម៉ោង៥:៣០នាទីល្ងាច នៅកីឡដ្ឋាន Toyota ប្រទេសជប៉ុន ខណៈ៤ថ្ងៃក្រោយប៉ះជាមួយ El Salvador នាវេលាម៉ោង៥ល្ងាច នៅទីលាន Hitomebore ដោយជំនួបទាំង២នេះមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS ផងដែរ។
គួរបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ CBS (CTN, CNC & MYTV) បានទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពានរង្វាន់ប្រចាំនៅទ្វីបអាមេរិកខាងត្បូង Copa America 2019 ជូនពុកម៉ែបងប្អូនទស្សនាពីប្រទេសប្រទេសប្រេស៊ីលជាផ្លូវការ ដោយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប្រកួតពានរង្វាន់ Copa America 2019 បានចាប់ពូលរួចរាល់កាលពីខែមករា ដោយក្នុងនោះមានមុខប្រទេសមកពីអាស៊ី២គឺជប៉ុននិងកាតា គឺដោយសារតែក្រុមទាំង២នេះបានឡើងមកដល់វគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់ AFC Asain Cup UAE 2019។