Arsenal មានសង្ឃឹមច្រើន ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEL ក្រោយឈ្នះ Valencia 3-1 (មានវីដេអូ)
កាលពីយប់មិញនេះក្រុមកាំភ្លើងធំ Arsenal បានបញ្ចេញឥទ្ធិពលកាំភ្លើងធំរបស់ខ្លួន ដោយបានបាញ់ទៅលើក្រុមប្រចៀវ Valencia របស់អេស្ប៉ាញក្នុងលទ្ធផល ៣ទល់១ ក្នុងការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌEuropa League។ សម្រាប់ការប្រកួតនៅយប់មិញនេះ ក្រុមភ្ញៀវ េValencia គឺជាអ្នកស៊ុតបញ្ជូលទីបានមុនដោយកីឡាករ Moucta Diakhaby នៅនាទី១១ ក្រោយមក Arsenal ក៏វាយបកបាញ់បាន២គ្រាប់ជាប់ៗគ្នាវិញ ដែលស៊ុតបញ្ជូលទីដោយកីឡាករ Alexandre Lacazette ទាំង២គ្រាប់តែម្តង គឺនៅនាទី១៨ និង ២៦។ ចូលដល់តង់ទី២ជិតចប់ការប្រកួតហើយនោះ Aubameyang របស់ Arsenal ក៏បានបន្ថែមគ្រាប់បាល់ទី៣ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់ទៀតនៅនាទី៩០។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ស្ថិតិការប្រកួតយប់មិញរវាង Arsenal និង Valencia គឺកាំភ្លើងធំមានភាគរយគ្រប់គ្រងបាល់បាន៥៥ភាគរយ ទល់និង៤៥ភាគរយ ចំណែកឯគ្រាប់បាល់ស៊ុតវិញ Arsenal ស៊ុតបាន១១លើកដោយចំគោលដៅបាន៦ដង និងបញ្ចូលទីបាន៣គ្រាប់ ខណៈដែលក្រុមភ្ញៀវ Valencia ស៊ុតបាន៩លើកចំគោលដៅបាន៤ដង និងស៊ុតបញ្ចូលទីបាន១គ្រាប់។ សម្រាប់ការប្រកួតជើងទី២រវាងក្រុមទាំង២នេះនិងចាប់ផ្តើមប្រកួតម្តងទៀតនៅយប់ថ្ងៃព្រហស្សតិ៍សប្តាហ៍ក្រោយនេះ៕
មានវីដេអូ Hili នៅខាងក្រោមនេះ…