ម្ចាស់ខ្សែក្រវាត់ One កីឡាករ Sam-A សារភាពថាជាកូនខ្មែរ
ជើងខ្លាំងលំដាប់ប្រទេសរបស់ថៃកីឡាករ Sam-A Gaiyanghadaogym ដែលជាម្ចាស់ខ្សែក្រវាត់នៅ One Championship បានសារភាពប្រាប់ក្រុមអ្នកសារព័ត៌មានរបស់កម្ពុជាថារូបគេជាកូនខ្មែរ ដែលរស់នៅ ខេត្តបុរីរ៉ាំ ពិតប្រាកដមែន ។
កីឡាករវ័យ៣៥ឆ្នាំបានរៀបរាប់ជាភាសាខ្មែរថា ទាំងឳពុកទាំងម្តាយរបស់រូបគេសុទ្ធតែដើមកំណើតខ្មែរ ហើយការប្រើប្រាស់ភាសាប្រចាំក្នុងក្រុមគ្រួសារក៏ប្រើខ្មែរដែរ ។
Sam-A កំពុងកាន់កាប់ខ្សែក្រវាត់ Flyweight Muay Thai World Champion ដែលត្រូវប្រកួតការពារជាមួយ កីឡាករអង់គ្លេស Jonathan Haggerty នៅថ្ងៃទី ០៣ ខែ ឧសភា នេះនាប្រទេសឥណ្ឌូនេស៊ី ៕