Man UTD អត់មានកូដឆ្វេង ក្រោយ Shaw របួសជាថ្មី
Luke Shaw បានរងរបួសសាជាថ្មី នាពេលថ្មីៗនេះ ធ្វើឱ្យ Manchester United មិនមានខ្សែការពារឆ្វេង។
លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហមនៅសល់ជម្រើស២ទៀត គឺ Victor Lindelof និង Sofiyan Arambat។ តាមពិតទៅ Lindelof ជាខ្សែការពារកណ្ដាល ដូច្នេះហាក់មិនសូវសមស្របប៉ុណ្ណោះ ខណៈ Arambat អាចវិលទៅរកទីតាំងចាស់របស់គេពេលទើបមកដល់ Old Trafford ដំបូងៗជំនួស Shaw ដែលរបួសនាពេលនោះ។
លោក Ten Hag ក៏ធ្លាប់ខ្ចី Sergio Riguilon ពី Tottenham ដែរ តែបានឱ្យទៅក្រុមដើមគេវិញ ក្រោយ Shaw ជាពីរបួស៕