Man UTD កាន់តែរងសម្ពាធជាងមុន ក្រោយ Dembele អាចចូលលេងឲ្យ Barcelona នៅយប់នេះបាន
បញ្ហារបួសសាច់ដុំរបស់កីឡាករ Ousmane Dembele បានត្រឡប់មករកភាពប្រក្រតីវិញហើយ បន្ទាប់ពីកីឡាកររូបនេះបានទទួលរងរបួសគ្រាដែលជួយក្លឹប Barcelona ប្រកួតសន្សំពិន្ទុជាមួយ Lyon កន្លងទៅ ម្យ៉ាងវិញទៀត បើយោងតាមសំដីរបស់លោក Valverde គ្រូបង្វឹកក្លឹបអ្នកមានបុណ្យមួយនេះក៏បាននិយាយឲ្យដឹងដែរថា លោកនឹងរៀបចំឲ្យកីឡាកររូបនេះអាចប្រកួតជាមួយនិងបិសាចក្រហមនាយប់នេះបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ដែរថា កីឡាករសញ្ជាតិបារាំងវ័យ២១ឆ្នាំរូបនេះ បានផ្ទេរពីក្លឹប Borrusia Dortmund កាលពីឆ្នាំ២០១៧ តែក៏ឧស្សាហ៍មានបញ្ហារបួសផងដែរ ហើយកីឡាករវ័យក្មេងរូបនេះគឺជាខ្សែបម្រើប្រយុទ្ធដ៏មុតស្រួចនឹងគ្រោះថ្នាក់បំផុត ម្លោះហើយទើបសិន្និសីទព័ត៌មានការពីថ្ងៃម្សិលមិញ លោក Valverde បានជូនដំណឹងដល់អ្នកការសែតថា Dembele អាចចូលប្រកួតឲ្យក្លឹបប្រឆាំង និងបិសាចក្រហមនៅទឹកដី Old Trafford ក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្របាន៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$