ឡុង សំណាង ឈ្នះខ្សែក្រវ៉ាត់ភ្លាម ចូលរួមឧបត្ថម្ភបុណ្យភូមិនៅអនុវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីេមមង់ ក្នុងស្រុកមេមត់
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ ឡុង សំណាង បានបន្ថែមខ្សែក្រវាត់មួយគ្រឿងទៀតក្នុងអាជីពប្រដាល់របស់គេ ក្រោយឈ្នះពិន្ទុឯកច្ឆ័ន្តលើកអ្នកប្រដាល់ថៃ ភិតសាយហ្វា នាសង្វៀន CTN នៅព្រឹកថ្ងៃអាទិត្យ ទី ៣១ ខែ មិនា ឆ្នាំ ២០១៩ កន្លងទៅ។ កីឡាកររូបនេះមិនបង្អង់យូរដែរ ពោលគឺនៅពេលដែលបានលុយពីការប្រកួតដណ្តើមខ្សែក្រវាត់ភ្លាម រូបគេក៏បានឡើងឡានភ្លែត ដើម្បីធ្វើដំណើរទៅជួបមនុស្សជាទីស្រលាញ់របស់គេភ្លាម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក ឡុង សារ័ន្ត ដែលជាគ្រូបង្ហាត់របស់ ឡុង សំណាង ក៏ធ្លាប់បាននិយាយអំពីអត្តចរិតរបស់កូនសិស្សមួយនេះថា ក្មេងម្នាក់នេះស្លូតបូតណាស់ ហើយក៏ជាក្មេងដែលមានអត្តចរិតល្អ ចេះស្តាប់បង្កប់ឪពុកម្តាយ បើនៅក្នុងក្លឹបវិញគេគឺជាកីឡាករមួយរូបដែលឧស្សាហ៍ព្យាយាមហ្វឹកហាត់ ពិសេសគឺគោរពវិន័យជាចំបង់ផងដែរ ម្លោះហើយទើបក្នុងរយៈពេលដ៏ខ្លីនេះ រូបគេអាចដណ្តើមបានខ្សែក្រវាត់២គ្រឿងមកគ្រប់គ្រងបាន។
ជាមួយគ្នានោះ ដើម្បីអបអរនឹងជ័យជំនះរបស់ខ្លួនដែលឈ្នះខ្សែក្រវាត់ផងនោះ សំណាង ក៏បានយកថវិការបស់ខ្លួនមួយចំនួនតូចទៅចូលរួមឧបត្ថម្ភដល់អនុវិទ្សាល័យដែលគេធ្លាប់សិក្សាចំនួន១០មឺុនរៀល ដើម្បីអបអរក្នុងកម្មវិធីសង្រ្កាន្តនៅអនុវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីេមមង់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕